ពិធី​ការិនី​សា​សា​បើករថយន្ត​សេរី​ទំនើប​បុក​ជនជាតិ​បរទេស ហើយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ជាមួយ​សមត្ថកិច្ច​

0

​ ​
​ភ្នំពេញ ៖ កញ្ញា​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ពិធី​ការិនី និង​ជា​តារាចម្រៀង គឺ​កញ្ញា សា សា បាន​បើករថយន្ត សេរី​ទំនើប បុក​ម៉ូតូ​ជនជាតិ​បរទេស បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​របា​ក់ដៃ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧៤ កែង​នឹង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន និង​បង្ក​ការ​ភ្ញាក់​ដល់​អ្នកដំណើរ ជាច្រើន​នាក់​នាំគ្នា​ចោមរោម​មើល ដោយសារតែ​នាង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បាន​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ជាមួយនឹង​សមត្ថកិច្ច​ថែម​ទៀតផង ។2
​ ​ប្រភព​ពត៌មាន​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​បរទេស​ម្នាក់ ជិះ​ម៉ូតូ​វ៉េវ ពណ៍​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-4534 ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​មុននឹង​ម​ជ្ឍ មណ្ឌល​កំសាន្ត​រ៉ុ​ក ស្រាប់​តែមាន​រថយន្ត​សេរី​ទំនើប​ម៉ាក PORSCHE ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD- 7888 បើកបរ​ដោយ​កញ្ញា​ម្នាក់​ជា​ពិធី​ការិនី និង​ជា​តារាចម្រៀង កញ្ញា សា​សា បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ ៤៧៤ ទិសដៅ​ពី​លិចទៅ​កើត​ឡើងទៅ​ផ្លូវ​ព្រះមុន្នីវង្ស បាន​បុក​ម៉ូតូ​ជនជាតិ​បរទេស បណ្តាលឱ្យ​ជនជាតិ​បរទេស រងរបួស​ធ្ងន់ធ្ងរ​បា3​ក់ដៃ​ម្ខាង ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ប្រភព​បន្តថា អ្វីដែល​គួរឱ្យ​ហួសចិត្ត​នោះ គឺ​រូបនាង​បាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ជាមួយ​សមត្ថកិច្ច ខ​ណះ​ដែល​ចុះទៅ​អន្តរា​គន៍ ដល់​កន្លែងកើតហេតុ រួមទាំង​អ្នក​ដែល​ឈរ​មើល​ផងដែរ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ជាច្រើន​នាក់ នាំគ្នា​ចោមរោម​មើល និង​រិះគន់​គ្រប់គ្នា​ផងដែរ ។
​ ​មួយសន្ទុះ​ក្រោយមក ក៏មាន​តំណាង​ខាង​ជនជាតិ​បរទេស បានមក​ធ្វើ​ការចរចា និង​បានធ្វើការ​សម្របសម្រួល​គ្នា ចេញសង​ថ្លៃ​ព្យាបាល​ជំងឺ និង​ខូចខាត​ម៉ូតូ​ទាំងអស់ ៕4