​តូ​អា​យខន​បុក​អ្នក​ថ្មើ​ជើង​របួស​២​នាក់​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ខណៈដែល​រួប​គេ​កំពុង​ដើរ​តាម​ដង់ផ្លូវ​ហើយ​ត្រូវ​បុ​រ​ម្នាក់​ជិះ​ម៉ូតូ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃទី​០៩​ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្ថានីយ៍​បូមទឹក​ក្បាលថ្នល តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ធ្វើដំណើរ​ដោយ​ដើរ​ថ្មើ​ជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ពណ៌​សលាយ​ផ្ការ​

ឈូក ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​។​ ​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹង​ក​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​បង្ក​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួ​ផងដែរ​៕​01 03 02