​រថយន្ត​កាមរី​ឆ្លាម​បើក​បោះពួយ​បុក​ម៉ូតូ​២​គ្រឿង​កំពុង​ឈប់​ស្ដុ​ប​រួច​ព្យាយាម​បើក​រត់គេច​ត្រូវ​ជនរងគ្រោះ​ដេញចាប់បាន​មកវិញ​

0

​ភ្នំពេញ ៖ រថយន្ត​កាម​ម៉ា​រី​ឆ្លាម​មួយគ្រឿង​ពណ៌​ខ្មៅ​បាន​បោះពួយ​លឿន​ខណៈ​មកដល់​ចំណុច ស្ដុ​ប​ទេព​ផន រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្ដាលអោយ​រង​ការខូចខាត ហើយ​រថយន្ត​ព្យាយាម​បើក​រត់​តែ​ត្រូវ​ឃាត់​ជាប់​នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​ស្ប៉ា​ក កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់​ថ្ងៃទី​០៩​ខែមេសា​ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​ទេព​ផន ស្ថិតនៅក្នុង​សង្កាត់​ដេប៉ូ ខណ្ឌទួលគោក ។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យ៉ូ​តូ​កាមរី (​ឆ្លាម​) មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-0684​បាន​បើក​ធ្វើដំណើរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​ស្តុ​ប​ទេព​ផន រថយន្ត​បាន​ជ្រុល​

ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​រះ​ម៉ូតូ​២​គ្រឿង​កំពុង​រង់ចាំ​ឆ្លង​ស្តុ​ប​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1BQ-0715 បាក់​កាំ​និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា អាយ​ខុន ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-4876 ខូ​ត​ខាត​បន្តិចបន្តួច​។​ ​បន្ទាប់ពី​កើតហេតុ​រថយន្ត​ពុំបាន​ឈប់​ទេ​ដោយ​ខំប្រឹង​បើក​រត់គេច ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ ជិះ​ម៉ូតូ​ដេញតាម​ទាន់​នៅ​ចំណុច មុខ​មជ្ឈមណ្ឌល​ស្ប៉ា​ក​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បា​នរក​វិធី​ដើម្បី​នាំ​រថយន្ត​បង្ក​ទៅ​កន្លែងកើតហេតុ ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​02 03 01