​ជនសង្ស័យ​ពីរ​នាក់​ជិះ​ឆក់​អាយ​ហ្វូ​ន 5S​បានសម្រេច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ជ្រុល​ទៅបុក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​

0

​ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​និង​ម្នាក់ទៀត​រត់គេចខ្លួន​ប​ន្ត​ពី​ពួកគេ​បាន​សកម្មភាព ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន 5S ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី​ជាមួយ​ប្អូន បានសម្រេច​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ដោយ​សំណាងអាក្រក់​ក៏បាន​បើក​ម៉ូតូ​ជ្រុល​ទៅបុក​និង​រថយន្ត​មួយគ្រឿង​ទើប​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២​និង​៥០ នាទី​រសៀល ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា ។

​តាម​ការ​ឲ្យ​ដឹង​ពី នគរបាល​ប៉ុស្តិ៍​មនោ​រម្យ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ រូ​ស្សា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦០Eo​សង្កាត់​ផ្សារ កណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែក​សង្ស័យ​មានឈ្មោះ អ៊ូ សុផាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ម្តុំ​ផ្សារ​តាប៉ាង ស្នាក់​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ ធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស្តេ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-9115 ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ដេញតាម​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។

បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ចំណែក​ទូរស័ព្ទ​ដែល ដកហូត​ពី​ជនសង្ស័យ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ ៕ 01 03 04 02