ស្រុកអន្លង់​វែង​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​សមិទ្ធ​ផល​នានា

0

ឧត្តរមានជ័យ៖ កាលពីព្រឹកថ្ងៃទី២.ខែមិថុនា.ឆ្នាំ២០១៥ វេលាម៉ោង៩និង៣០នាទី ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ​ីមួយថ្ងៃទៅមួយថ្ងៃនោះ.បានធ្វើឲ្យអ្នកវិនិយោគទុនជាតិនិងអន្តរជាតិមើលឃើញពីសក្តានុពលលើគ្រប់វិស័យនៅប្រទេសកម្ពុជាទើបបានធ្វើឲ្យក្រុមហ៊ុនប្រទេសថៃបាននាំចូលនូវមុខទំនិញជាច្រើនយកមកដាក់តាំងលក់ក្នុងវេទិការតាំងពិព័រណ៍នៅស្រុកអន្លង់វែងនេះ។.លោកជិនវរះយុទ្ធអភិបាលស្រុកអន្លង់វែង ក៏បានបើកពិធីតាំងពិព័រណ៍ពាណិជ្ជកម្មនិងសមិទ្ធផលនានានៅក្នុងស្រុកអន្លង់វែងចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៥.ខែមិថុនា ឆ្នាំ២០១៥ដែលមានស្តង់ចំនួន៥៥ស្តង់និងអាជីវករជនជាតិថៃ១០០នាក់ សំរាប់ដាក់តាំងលក់មុខទំនិញផ្សេងៗជាច្រើនមានចំនួនរាប់រយមុខនៅក្នុងស្តង់ទាំងអស់នោះក៏មានស្តង់របស់កម្ពុជាយើង៣ផងដែរ។ពិធីនេះមានការចូលរួមពីសំណាកអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដើម្បីចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវជាតិនិងអន្តរជាតិដែលចូលរួមទស្សនាការតាំងពិព័រណ៍នៅវេទិការស្រុកអន្លង់វែងIMG_6267ផងដែរ។លោកជិនវិរះយុទ្ធបានមានប្រសាសន៍ថា ការដាក់តាំងពិព័រណ៍លក់មុខទំនិញនោះ មានមុខទំនិញជាច្រើនមុខដូចជាអាវមនុស្សចាស់ វយ័កណ្តាលនិងយុវវ័យ ចាន ឆ្នាំង កាំបិតនិងគ្រឿងអគ្គិសនី សំភារះប្រើប្រាស់ក្នុងផ្ទះនិងរបស់ហូបចុកជាច្រើនមុខទៀត ដែលផលិតផលទាំងអស់នេះ នាំចូលមកពីប្រទេសថៃដែលដាក់លក់មានតំលៃថោកសមលម្មអាចទិញយកទៅប្រើប្រាស់បានល្អ។សូមបញ្ជាក់ថា នៅពេលយប់មានកម្មវិធីកំសាន្តជាច្រើនទៀតដូចជាសេះហោះនិងល្បែងប្រជាប្រិយ៍ជាច្រើនមុខសំរាប់លេងកំដរភ្ញៀវចំនួន៣យប់ទៀតផង៕IMG_6273 IMG_6259 IMG_6254 IMG_6252