​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​និង​ ​បំពាក់​ឋានន្ដរសក្តិ​ដល់​មន្ដ្រីនគរបាល​ជើង​ទឹក​

0

​ ​ខេត្តកំពត៖ នៅ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤ វេលា​ម៉ោង​៨​ព្រឹក​បាន​ប្រារព្ធ​ពិធី ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្ដរៈសក្តិ ជូន​មន្ត្រី​នគ​បាល​ក្នុង​វរ​សេនា​តូច​លេខ ៤៣០ ប្រចាំខេត្ត​កែប និង​វរ​សេនា​តូច​លេខ​២៤១​ប្រចាំ​ខេត្តកំពត​ក្រោម​អធិបតីភាព ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ស៊ីវ សុផល អគ្គស្នងការ​នគ​បាល​ជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កែប មន្ត្រី​ដែល​ត្រូវ​តែងតាំង​ផ្ទេរ​ភារកិច្ច​ទទួល​មុខតំណែង និង​បំពាក់​ឋានន្ដរសក្ដិ​មាន​ចំនួន​១៤​នាក់ ក្នុងនោះ​មាន​ឋានន្តរសក្ដិ ថ្នាក់​អនុសេនីយឯក ទាំង​១៤​នាក់​។​ ​ ​

ក្រោយពី​ការប្រកាស​តែងតាំង​មុខតំណែង​និង​ផ្ទេរ​ភារកិច្ច​ព្រមទាំង​បំពាក់​ឋានន្ដរសក្ដិ​រួចមក​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ស៊ីវ សុផល ក៏បាន​មានប្រសាសន៍​ទៅកាន់​ឯកឧត្តម​ព្រមទាំង​មន្ត្រីនគរបាល​ទាំងអស់ និង​នគរបាល​ក្រោម​ឪ​វាទ​ទាំងអស់​ថា : ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្ដរសក្ដិ ថ្ងៃនេះ​គឺជា​ការបំពេញបន្ថែមរ​បស់​ខ្លួន​ដោយ​សង្ហារ​និង​ថ្លៃថ្នូរ ព្រមទាំង​ជីវិត​នយោបាយ​ផ្សារភ្ជាប់ និង​ការទទួល​អ​ម្រែ​ក​ឋានៈ​ខ្ពស់​អ​ម្រែ​ក​ទទួលខុសត្រូវ​ក៏​កាន់តែ​ខ្ពស់​និង​ខិតខំ​បំពេញភារកិច្ច​ទ្វេ​ឡើង​បាន​យ៉ាងខ្ពស់​ផងដែរ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ទទួលបាន​នូវ​ភាព​ទំនុកចិត្ត​អំពី​ថ្នាក់ដឹកនាំ​និង​កង​នគ​បាល​ក្រោម​ឱវាទ​ផងដែរ ។​ ​

ឯកឧត្តម​មានប្រសាសន៍​បន្ដទៀតថា ការ​អ​ញ្ចើ​ញ​មក​របស់​ឯកឧត្តម​គឺ​បានទទួល ផល​ពីរ យ៉ាង​គឺ​-​ទីមួយ បានរៀបចំ​ពី​ធី​ប្រកាស​តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្ដរសក្ដិ​ដល់​កង​នគ​បាល​ជាតិ​។​

– ទី​ពីរ គឺ​បាន​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគ​បាល​ជើង​ទឹក​យើង​ផង​។​ ​ ​ក្នុងនោះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ក៏បាន​នាំមក​នូវ​អំណោយ​ដែលជា​អំណោយ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ផ្ញើជូន​ដល់​កង​នគរបាលជាតិ​ជើង​ទឹក ខេត្ត​កែប និង​ខេត្តកំពត ផងដែរ ។​ដែល​ក្នុងនោះ​មាន​អង្ករ​២០​បាវ ស្មើនឹង​១០០០Kg ប៊ី​យា​៤០​កេះ ទឹកក្រូច​១០​កេះ មី​មួយចំនួន និង​ត្រីខ​មួយចំនួន​ផង និង​ថវិការ​៤​លាន​រៀល ៕Sequence 01.Still081 Sequence 01.Still086 Sequence 01.Still090