សិក្ខាសាលា​ស្តីពី​ការធ្វើ​អាជីវកម្ម​លើ​គំរោង​វិនិយោគ​រួម​ដោយ​គ្នាន​អាជ្ញា​ប​ណ្ណ័​និង​ការស្វែងយល់​អំពី​ការជួញដូរ​មូល​ប​ត្រ័​នៅ​កម្ពុជា​

0

ខេត្តបន្ទាយមានជ័យ​៖​នៅ​សាលប្រជុំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​បានរៀបចំ​បើក​សិក្ខាសាលា​ស្តីពី​ការធ្វើ​អាជីវកម្ម​លើ​គម្រោង​វិនិយោគ​រួម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​និង​ការស្វែងយល់​អំពី​ការជួញដូរ​មូលប័ត្រ​នៅ​កម្ពុជា​។​សិក្ខាសាលា​នេះ​មានការ​ចូលរួម​លោក​សៀង​ធី​រិ​ទ្ធ​អគ្គនាយករង​នៃ​គ​ណះ​កម្ម​ធិ​ការមូល​ប​ត្រ​កម្ពុជា លោក​ចុង​ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ ស​មិត្ត​កិច្ច​និង​មន្ត្រីរាជការ​ជាច្រើន​នាក់​។​លោក​សៀង​ធី​រិ​ទ្ធ​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា​ទីផ្សារ​មូល​ប​ត្រ​ជា​អ្វី ទីផ្សារ​មូល​ប​ត្រ​គឺ​សំដៅ​ដល់ទី​ផ្សារ​ឬ​កន្លែង​ជួញដូរ​មូល​ប​ត្រ​ឬ​ប្រព័ន្ធ​ដែល​ផ្តល់​មធ្យោបាយ​នៃ​ការធ្វើ​សំណើ​រលក់ ផ្ទេរ​ឬ​ស្វីការ​ទិញ លក់​មូល​ប​ត្រ​។​លោក​បាន​បន្តទៀតថា​អត្ថប្រយោជន៍​របស់​ទីផ្សារ​មូល​ប​ត្រ​ចំពោះ​សេដ្ឋកិច្ចជាតិ​នោះ​គឺ​បាន​ជួយ​ជំរុញ​ឲ្យ​មហាជន​បង្កើន​នៅ​ការ​សន្សំ​ប្រាក់​និង​គៀរគ​មូលធន​ដែល​នៅ​សេសសល់ មិនមាន​តម្រូវការ​ប្រើប្រាស់​យកទៅ​វិនិយោគ​នៅក្នុង​សេដ្ឋកិច្ច​ឡើយ​។​លោក​បាន​បន្តទៀតថា​ការជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​នៅ​កម្ពុ​ជាមាន​អត្ថប្រយោជន៍​ដូចជា​ទទួលបាន​image (2)ភាគលាភ ទទួលបាន​ប្រាក់ចំណេញ​ទទួលបាន​ភា​ភ​ជា​ម្ចាស់​កម្មសិទ្ធិ​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​ជាដើម​។​លោក​បាន​បញ្ជាក់ទៀតថា​កន្លងមក មាន​អង្ការ សមាគម និង​ក្រុមហ៊ុន​មួយចំនួន​បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តា​សាធារណ​និង​តាម​សិក្ខាសាលា​នានា​ព្រមទាំង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទាញ​អតិថិជន​ជាល​ក្ខ​ណះ​បណ្តាញ​តៗ​គ្នា​ដើម្បី​ឲ្យ​សា​ធារ​ណះ​ជន​ដាក់​ប្រាក់​វិនិយោគ​ដោយផ្ទាល់​ដោយ​សន្យា​ផ្តល់​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​ទាំងនោះ​ត្រូវបាន​ផលប្រយោជន៍​ជា​ប្រាក់ចំណេញ​ច្រើន​។​លោក​បាន​បន្តទៀតថា​ក្នុងករណី​បុគ្គល​ណា​ដែល​ធ្វើ​អាជីវកម្ម​មូ​ប​ត្រ​ឬ​តាំងខ្លួន​ជា​អ្នកធ្វើ​អា​ជី​កម្ម​មូល​ប​ត្រ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​អគ្គនាយក​នៃ គ ម ក​ត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ធា​គារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល​ចំពោះ​នីតិបុគ្គល​ដែល​បាន​ប្រព្រឹត្តល្មើស​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ចាប់ពី​២០​លាន​រៀល​ដល់​៥០​លាន​រៀល​image (1)