​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជួយឧបត្ថម្ភ​ថវិកា​៦​ពាន់​ដុល្លា​ដល់​កូនបំណុល​ម្នាក់​សង​ទៅ​ម្ចាស់បំណុល​បញ្ចប់​រឿងក្តី​

0

​កំពង់ឆ្នាំង​៖​ ​មានការ​ភា​ញាក់​ផ្អើល​មួយ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​និង​ផ្អើល​ដល់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដោយ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ លោក​ព្រះរាជអាជ្ញា​ខេត្ត​បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​ចុះទៅ​អនុវត្ត​សាលដីកា​ដោយ​បង្ខំ របស់លោក​ចៅក្រម សាន សុផាត ចុះ​រឹបអូស​សម្ភារៈ​ដៃ​គោយន្ត​៨​គ្រឿង​មានតម្លៃ​១​ម៉ឺន​ដុល្លា ពី​កូនស្រី​កូន​បំ ណុល​ម្នាក់​ជំនួស​ឪពុកម្តាយ​ដែល​បាន​ជំពាក់​បំណុល​គេ​តែ​ចំនួន​៥៣៨០​ដុល្លា នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយសារតែ​កូនបំណុល​ជា​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ងាប់​មួយ​ចំហៀង​ខ្លួន គ្មាន​លទ្ធភាព​
រកលុយ​សង​គេ​។​ក្រោយពី​បានដឹង​ហេតុការណ៍​នេះ ដោយ​ក្តី​អាណិតអាសូរ នៅ​ល្ងាច​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​បានផ្តល់​ថវិកា​ចំនួន​៦​ពាន់​ដុល្លា​តាមរយៈ​ក្រុមការងារ អោយ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ជូនទៅ​កូនបំណុល យក​សង​ជូន​ម្ចាស់បំណុល​បញ្ចប់​រឿងក្តី​។​ស្ត្រី​ជា​កូនបំណុល​ឈ្មោះ សៅ ញ៉​ក់ មាន​ប្តី​ឈ្មោះ ហ៊ុន ហៀ​ង​(​មាន​ជម្ងឺលើសឈាម​ងាប់​មួយ​ចំហៀង​ខ្លួន​)​បានអោយដឹងថា​៖​គាត់​ជំពាក់​ប្រាក់​DSC05091ម្ចាស់បំណុល​ឈ្មោះ សំ ណាំ​រិ​ន ជា​ភរិយា​អតីត​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ម្នាក់​ចំនួន​៥៣៨០​ដុល្លា ដោយបាន​សង​ប្រាក់​ការ​១៥០​ដុល្លា​ក្នុង​ខែ​(​រយៈពេល​៥​ខែ​)​ក្រោយមក​ដោយសារ​ប្តី​ធ្លាក់ខ្លួន​ឈឺ គាត់​បាន​សង​ប្រាក់​ការ​តែ​១០០​ដុល្លា​ក្នុង​ខែ ក្រោយមកទៀត​គាត់​មិនបាន​បង់​ការប្រាក់​អោយគេ​៣​ទៅ​៤​ខែ ទើប​ម្ចាស់បំណុល​គេ​ប្តឹងទៅ​តុលាការ​។​
​បន្ទាប់មក​ពួកគាត់​បាន​ផ្ទេរ​ឥ​វ៉ាន់​ទាំងអស់​ក្នុងផ្ទះ​អោយទៅ​កូនស្រី ឈ្មោះ លី ស្រី​ម៉ុ​ច និង​ប្តី លក់ដូរ​ហើយ​កូនស្រី​គាត់​ក៏បាន​ខ្ចីប្រាក់​ពី​ធនាគារ​បន្ថែម​៥​ម៉ឺន​ដុល្លា ដើម្បី​ទិញ​គ្រឿ​ម៉ាស៊ីន​បន្ថែ​មល​កើ​ដូរ​ចិញ្ចឹម​ឪពុកម្តាយ និង​ដើម្បី​រកលុយ​សង​គេ​ជំនួស​ឪពុកម្តាយ​។​ក្នុងពេល​ម្ចាស់DSC05066បំណុល​ប្តឹង​ទាមទារ​លុយ​ជំពាក់​ទាំងអស់​នៅ​តុលាការ កូនស្រី​គាត់​បាន​សុខចិត្ត​សង​ប្រាក់​ក្នុង​១​ខែៗ​១០០​ដុល្លា​បន្តទៀត​ដែរ តែ​ម្ចាស់បំណុល​មិន​សុខចិត្ត គឺ​ប្តឹង​ទាមទារ​សុំអោយ​សង​ទាំងអស់​។​មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយ​អោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ លោក​ព្រះរាជអាជ្ញា​ខេត្ត​បាន​ដឹកនាំ​លោក​ព្រះរាជអាជ្ញារង​២​រូប និង​សមត្ថកិច្ច​ចំរុះ​ចុះ​ជាង​២០​នាក់​ទៅ​អនុវត្ត​សាលដីកា​សុំ​អនុវត្តន៍​ដោយ​បង្ខំ តាម​សំណុំរឿង​រដ្ឋប្បវេណី​លេខ​២០២ ចុះ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៤ របស់លោក​ចៅក្រម សាន សុផាត ដោយ​ចុះ​រឹបអូស​សម្ភារៈ​ដៃ​គោDSC05043យន្ត​៨​គ្រឿង​មានតម្លៃ​៦៤០០​ដុល្លា​( តែ​កូនបំណុល​ថា​មានតម្លៃ​១​ម៉ឺន​ដុល្លា )​នៅក្នុង​ផ្ទះ​កូនបំណុល​។​ដោយឡែក​នៅក្នុង​អំណាច​សាលក្រម​ខាងលើ ម្ចាស់បំណុល​បានស្នើ​សុំ​អនុវត្ត​ដោយ​បង្ខំ​តាម​លិខិត​លេខ​៥២១ ចុះ​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៥ ទាមទារ​ទឹកប្រាក់​ជម្ងឺ​ចិត្ត​ចំនួន​១​ពាន់​ដុល្លា​ទៀត និង​លុយ​ជំពាក់​៥.៣៨០​ដុល្លា សរុប​ទាំងអស់​ចំនួន​៦៣៨០​ដុល្លា​។​
​ ​ដោយមាន​ក្តី​អាណិតអាសូរ​ដល់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ជា​កូនបំណុល នៅ​ល្ងាច​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមការងារ​របស់​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​នាំយក​ថវិកា​ជា​អំណោយ​ចំនួន​៦​ពាន់​ដុល្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន DSC05026មក​ផ្តល់ជូន​កូនបំណុល​នៅក្នុង​សាលាខេត្ត​កំ ពង់​ឆ្នាំង​។​នៅក្នុង​ល្ងាច​នោះដែរ ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​និង​ក្រុមការងារ បានធ្វើ​ពិធី​ប្រគល់​ថវិកា​នោះ​សង​ទៅ​ម្ចាស់បំណុល​វិញ ដោយបាន​ធ្វើឯកសារ​ស​ង​បំណុល​ត្រឹមត្រូវ និង​មានការ​យល់ព្រម​ប្តិ​ត​មេដៃ​រប ស់​កូនបំណុល និង​ម្ចាស់បំណុល​ផងដែរ ដើម្បី​រឿងក្តី​នេះ​។​ទន្ទឹម​នោះដែរ​អាជ្ញាធរខេត្ត​បានស្នើ​សុំអោយ​តុលា​
​ការ​ខេត្ត​ប្រគល់​ដៃ​គោយន្ត​ចំនួន​៨​គ្រឿង​ដែល​បាន​រឹបអូស​កាលពី​ព្រឹក​ជូនទៅ​កូនបំណុល​វិញ​ផងដែរ​។​​លោកស្រី សៅ ញ៉​ក់ និង​ប្តី​ជា​កូនបំណុល​បាន​បងហូរទឹកភ្នែក​ក្នុង​ក្តីរំភើប សូម​ថ្លែងDSC05042អំណរគុណ​យ៉ាង​ជ្រា ល​ជ្រៅ និង​សូម​ដឹងគុណ​អស់​មួយជីវិត​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែង​ជួយសង្គ្រោះ​​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់​គ្រួសារ​ដោយ​មិន​រើសអើង​នោះឡើយ និង​សូម​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​តាម​ជួយ​ថែរក្សា​សម្តេច​ទាំង​២​សូម​ជួបតែ​សេចក្តីសុខ​ជា​រៀងរហូត​៕