លោក​ប៊ិ​ន​ ឈិ​ន​ ប្រជុំ​ផ្សព្វផ្សាយ​ ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ តំណាងរាស្ត្រ

0

ខេត្ដឧត្ដរមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ទីស្នាក់ការ​ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដឧត្ដរមានជ័យ​បាន​រៀបចំ​កិច្ចប្រជុំ​ការ​ផ្សព្វផ្សាយ​ ស្ដី​ពី​រដ្ឋធម្មនុញ្ញ​ ជំពូក​ទី​១៥​ថ្មី​,​ ច្បាប់​ ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ដ​ទៅ​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត​,​ ច្បាប់IMG_6333​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​ រើស​តំណាងរាស្ដ្រ​ក្រោម​អធិបតីភាព​ លោក​ប៊ិ​ន​ ឈិ​ន​ សមាជិក​គណៈ​អចិន្ដ្រៃយ៍​ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ ជន​កម្ពុជា​ និង​មានការ​អញ្ជើញ​ចូលរួម​ ពី​នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ ប្រធាន​ ក្រុមការងារ​ពង្រឹង​ខេត្ដឧត្ដរមានជ័យ​ និង​ថ្នាក់ដឹកនាំ​ក្រុមការងារ​បក្ស​ជា​ច្រើន​ នាក់​ទៀត​ ។​
​លោក​ស​ ថា​វី​ អភិបាល​នៃ​គណៈ​អភិ​ បាល​ខេត្ដឧត្ដរមានជ័យ​ និង​ជា​ប្រធាន​ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​បាន​ឡើង​ អាន​ច្បាប់រដ្ឋធម្មនុញ្ញ​ស្ដី​ពី​វិសោធនកម្ម​ មាត្រា​៧៦​ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ ទី​១៥​ថ្មី​ ដល់​ជំពូក​ទី​១៦​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ។​
​លោក​ប៊ិ​ន​ ឈិ​ន​ សមាជិក​គណៈ​ អចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ធ្វើការ​ ណែនាំ​និង​ផ្សព្វផ្សាយ​នូវ​ច្បាប់​ខាងលើ​ លោក​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​ដល់​ក្រុម​ ការងារ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ដ​ឧត្ដរ​ មាន​ជ័យ​មាន​ដូច​ជា​ ប្រធាន​គណបក្ស​ ក្រុង​-​ស្រុក​ និង​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ ស្រុក​ ឃុំ​ ត្រូវ​ចុះ​បំពេញការងារ​បក្ស​ និង​គិតគូ​ចំពោះ​ការ​រស់នៅ​របស់​ប្រជា​ ពលរដ្ឋ​ស្រប​តាម​គោលការណ៍​របស់​ ថ្នាក់ដឹកនាំ​ ជា​ពិសេស​គណបក្ស​ប្រជា​ ជន​កម្ពុជា​តែងតែបាន​គិតគូ​ជា​និច្ច​ សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ មូលដ្ឋាន​នេះ​ជាដើម​ ។IMG_6331
​ក្រុមការងារ​បាន​លើក​ឡើង​អំពី​កិច្ច​ ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ជូន​គណៈ​អធិប​ តី​ដូច​ជា​បាន​បំពេញការងារ​ ធ្វើ​ប័ណ្ណ​ សមាជិក​ ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ ចងក្រង​ ក្រុម​បក្ស​ រៀបចំ​សាខា​បក្ស​ជាប់​ជា​ ប្រចាំ​ ។​
​ក្រៅពី​ការងារ​នេះ​ក៏​បាន​ចុះ​ដោះស្រាយ​ ទំនាស់​ដីធ្លី​បាន​ចំនួន​១៦​ករណី​ ក្នុង​នោះ​ ៧​ករណី​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រុម​ការ​ ងា​រម​ន្ទ​រី​សុរិយោ​ល​ដី​ ។​ បាន​ចុះ​សង្គ្រោះ​ បន្ទាប់​បាតុភូត​ធម្មជាតិ​ដោយ​ខ្យល់​ កន្ដ្រាក់​ប៉ះពាល់​ក្នុងភូមិ​សាស្ដ្រ​ក្រុង​-​ ស្រុក​ទាំង​៥​មាន​ចំនួន​១១​លើក​ ខូចខាត​ សរុប​៥៨៩​ខ្នង​ ដួល​រលំ​៧០​ខ្នង​ លោត​ពី​ លើ​ជើង​តាង​២​ខ្នង​ និង​ទ្រេត​១០​ខ្នង​ ក្រៅ​ ពី​នោះ​របើក​ដំបូល​ បណ្ដាល​ឱ្យ​មនុស្ស​ ស្លាប់​ចំនួន​៣​នាក់​ របួសធ្ងន់​៣​នាក់​ និង​ របួសស្រាល​១០​នាក់​ ។​ ក្រុមការងារ​ បាន​បន្ដ​ថា​ ក្នុង​ពេល​ប្រជាពលរដ្ឋ​ទទួល​ រង​គ្រោះ​ត្រូវ​បាន​គណៈ​កម្ម​ធិ​ការ​បក្ស​ គ្រប់​ថ្នាក់​នៅ​តាម​បណ្ដា​មូលដ្ឋាន​រួម​ជា​ មួយ​កងទ័ព​ នគរបាល​ជាតិ​ កង​រាជ​អាវុធ​ ហត្ថ​ បាន​ចូលរួម​ជួយ​រៀបចំ​ជួសជុល​ ជូន​ប្រជាពលរដ្ឋ​វិញ​ ដោយ​បាន​ជួយ​ ឧបត្ថម្ភ​ជា​ដែកគោល​ និង​ស័ង្កសី​មួយ​ចំនួន​ ៕IMG_6330