​នារី​វ័យក្មេង​ម្នាក់ សម្រេច​ចងក​សម្លាប់ខ្លួន ព្រោះតែ​ខឹង​នឹង​គ្រួសារ បំបែកបំបាក់​ស្នេហា ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​

0


​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃទី​០៦ មិថុនា ឆ្នាំ​២០១៥ នារី​វ័យក្មេង​ម្នាក់ បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះតែ​ខឹង​នឹង​គ្រួសារ​របស់ខ្លួន បំបែកបំបាក់​ស្នេហា​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ក្រោម​ហេតុផល​ខាង​ប្រុស​ក្រីក្រ​ពេក ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ទឹក​ជ្រាប់ ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ លី សុខ អាយុ​១៩​ឆ្នាំ ចំណែក​ខាង​ប្រុស​មានឈ្មោះ ម៉​យ ម៉ុ​ច អាយុ​២១​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​ប្រភពពី​អ្នកជិតខាង បាន​ឲ្យ​ដឹងថា គូរ​ស្នេហ៍​ទាំង​២​នាក់​នេះ មិនទាន់បាន​ភ្ជាប់ពាក្យ​ពេញលេញ​ទេ គឺ​គ្រាន់​តែមាន​ឪពុកម្តាយ និង​Untitled1ចាស់ទុំ​ខាង​ប្រុស យក​ស្លា​ម្លូ​ចូល​ចែចូវ​ប៉ុណ្ណោះ ។​ប្រភព​ដដែល​បន្តថា លុះ​មកដល់​រយៈពេល​២​ទៅ​៣​ថ្ងៃ​មុននេះ បងប្អូន​ខាង​ស្រី ដែល​រស់នៅ​ប្រទេស​ថៃ បាន​ទូរស័ព្ទ​មក​ប្រាប់ថា មិន​ឲ្យ​២​នាក់​នឹង​យកគ្នា​ទេ ព្រោះ​ខាង​ប្រុស​ក្រ​ណាស់ គ្មាន​ទ្រព្យសម្បត្តិ​អ្វី​ទេ ទើប​ដំណឹង​នេះ​លេចឮ​ដល់​កូនក្រមុំ ហើយ​កូនក្រមុំ ក៏​ទៅប្រាប់​កូន​ក​ម្លោះ​ទាំង​ទឹកភ្នែក​ថា យើង​ផ្តាច់​ពាក្យ​ទៅ ព្រោះ​យើង​គ្មាន​និស្ស័យ​ទេ ។ លុះ​រហូតមកដល់​ព្រឹក​កើតហេតុ ក្រុមគ្រួសារ​ខាង​ស្រី​ឆ្ងល់​មិនឃើញ​កូនស្រី ចុះមក​ហូបបាយ ក៏​នាំគ្នា​ដើររក​មើល ក៏​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ ចងក នឹង​ខ្សែ​នីឡុង នៅ​នឹង​ដើម​ត្រាច​ក្នុងព្រៃ ចង្ងាយ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ ស្លាប់​បាត់ទៅ​ម្តង ។ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បានប្រគល់​សព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕