​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ភ្ញៀវ​ចិន​ភ័យ​ស្លន់ស្លោរ​ដោយសារ​ឆ្លង​ចរន្ត​ឆេះ​សន្ធរ​សន្ធៅ​នៅលើ​ផ្លូវជាតិ​លេខ​៦

0

​សៀមរាបៈ មានការ​ភ្ញាក់ផ្អើល​មួយ បាន​បង្ករ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ព្រលឹងចុងសក់ ដោយសារតែ​រថយន្ត​២៥​កៅ​អ៊ី បាន​ឆ្លង​ចរន្ត​អគ្គីសនី​យ៍ ឆេះ​សន្ធរ​សន្ធៅ​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​រសៀល​ម៉ោង ៣.២០​នាទី ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៥ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ បី​ឌូ ដឹក​ភ្ញៀវ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប​។​FB_20150607_16_13_23_Saved_Picture

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ដែល​បាន​ចុះទៅពិនិត្យ​ស្ថានភាព​កើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ទេសចរណ៍ ម៉ាក​ហ៊ីយ៉ានដាយ ពណ៌ ស បាន​ដឹក​ភ្ញៀវ​ទេសចរណ៍ ដែលជា​ជនជាតិ​ចិន ចំនួន ១៨​នាក់ ទៅ​ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ស្ថិតនៅ​ស្រុក​ស្វាយ​លើ ក្រោយមក​បានធ្វើ​ដំណើរ​ត្រឡប់មកវិញ លុះ​ម​ដល់​កន្លែងកើតហេតុ ស្រាប់តែ​រថយន្ត​មាន​បញ្ហារ ឆ្លង​ចរន្ត ថែមទាំង​មាន​ផ្កាភ្លើង ទើប​មាន​អា​ការៈមិន​ស្រួល ក៏បាន​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​ក្នុង​រថយន្ត ចុះមក​រងចាំ​ខាងក្រៅ​រថយន្ត ក្រោយមក​ស្ថានភាព​ការឆេះ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានការ​ភ័យ តែ​មិន​បណ្តាល​ឲ្យ មា​នន​ណា​ម្នាក់​គ្រោះថ្នាក់ ឬ​របួស​នោះឡើយ ចំណែក​រថយន្ត​ត្រូវបាន អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​បន្សល់​តែ​គ្រោងឆ្អឹង​ដែលជា​រថយន្ត​កម្ម​សិទ្ធ​របស់ ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ បី​ឌូ ។​FB_20150607_16_13_02_Saved_Picture

​លោក អនុសេនីយ៍ឯក​សុខ ប៊ុន​រ៉ុង នាយផ្នែក​សណ្ដាប់ធ្នាប់​ចរាចរ​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា​ករណី​ឆេះ​រថយន្ត​ទេសចរណ៍​នេះ បានកើត​ឡើង​នៅ​កណ្តាលវាល​ស្រឡះ ពី​ទីប្រជុំជន ទើប​មិន​បណ្តាល​ឲ្យ​មាន​ការឆ្លង​ឆាបឆេះ​ទៅ​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ បើសិនជា​កើតហេតុ​នៅ​ទីប្រជុំជន និង​មាន​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​មិន​ខាន ដូច្នេះ​ក្នុងនាម​លោក ជា​សមត្ថកិច្ច​ក៏​សូ​មំ​ណូ​ម​ពរ ដល់​អ្នកបើកបរ​យាន្ត​យន្ត គ្រប់​ប្រភេទ​ចូលរួម​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក បំពាក់​នូវ​គ្រឿង​សម្ភារៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប​ញ្ជ្រា​ស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជាពិសេស​ក្រុមហ៊ុន​ទទួល​ដឹក​ភ្ញៀវ​ទេសចរណ៍ និង​អ្នកបើកបរ សូម​មានការ​ត្រួតពិនិត្យ គ្រឿងយន្ត​ឲ្យ​បានជា​ប្រចាំ ជៀសវាង​មាន​ករណី​គ្រោះថ្នាក់ ឬ​ឆ្លង​ចរន្ត​កើ​ឡើង ។​

​ដោយ ខេង ឧត្តម FB_20150607_16_12_26_Saved_Picture FB_20150607_16_12_19_Saved_Picture FB_20150607_16_12_06_Saved_Picture 11406909_816414328455381_322236328513935885_n 11200615_816414291788718_3828266002091379031_n 11168427_933733650011791_8243239432624024825_n