ជាងរថយន្តស្ទើភ្លើងម្នាក់បើករថយន្តកូរេសាកហ្វ្រាងជ្រុលទៅបុកកាម៉ារីខ្ទេចដូចដាំខ្ទឹមសៀមរាប

0
????????????

ខេត្តសៀមរាប ជាងរថយន្តស្ទើភ្លើងម្នាក់បើករថយន្តកូរេសាកហ្វ្រាងជ្រុលទៅបុកកាម៉ារីខ្ទេចដូចដាំខ្ទឹមសៀមរាប ហេតុការណ៍គ្រោះថ្នាក់ចរាចររណ៍ដែលបង្ករដោយរថយន្តកូរ៉េជាងជួសជុលរួចបើកសាកល្បងតែហ្វ្រាងមិនស៊ីជ្រុលចង្កូតទៅបុករថយន្តកាម៉ារីបណ្តាលអោយរងការខូចខាតផ្នែកខាងមុខទាំងស្រុងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦.៣០នាទីព្រឹកថ្ងែទី៧ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅចំណុចមុខដេប៉ូតេលាហែសុខហួលើផ្លូវជាតិលេខ៦៕

????????????
????????????

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកូរេដែលជារថយន្តបង្ករបើកពីទឹសខាងលិចទៅទឹសខាងកើតតែមកដល់ចំណុចកើតហេតុក៏បុករថយន្តកាមរីឆ្លាមពេញទំហឹងក្នុងទឹដៅបញ្រ្ចសទឹសគ្នាលាន់ដូចរន្ទះបាញ់ តែសំណាងល្អនៅក្នុងការណ៍គ្រោះនេះមិនអោយអ្នកណាម្នាក់គ្រោះថ្នាក់ឡើយ៕ក្រោយពេលហេតុរួចសមត្ថកិច្ចជំនាញចរាចរណ៍ហៅរថយន្តស្ទួចយករថយន្តទាំងទៅរក្សាទុកនៅស្នងការដ្ឋាននគោបាលខេត្តដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

????????????
????????????

ដោយប៊ុតសាម