ឯកឧ​ត្ត​ម សុខ​លូ​អភិបាលរងខេត្តកំពង់ធំ ដឹកនាំ​ក្រុមការងារ​ចុះ​ពង្រឹង​ការងារ​បក្ស​នៅក្នុង​ស្រុក​សណ្ដាន់​

0

កំពង់ធំ​= កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ ឯកឧ​ត្ត​ម សុខ លូ សមាជិក​គ​ណះ​អចិន្ដ្រៃយ៍​គណបក្ស​ខេត្ត​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក សណ្ដាន់ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពង្រឹង​ការងារ​ក្នុង​ជួ​រគ​ណះ​បក្ស ដល់​មូលដ្ឋាន ដោយមាន​ការចូលរួម ពី​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​Image45សណ្ដាន់ នាយផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្រុក​សណ្ដាន់ មេភូមិ មេឃុំ សមាជិក សមាជិការ សរុប​១០២​នាក់​។​
ការចុះពង្រឹង​ការងារ​បក្ស​ដល់​មូលដ្ឋាន​នេះ​ត្រូវបាន​ធ្វើឡើង នៅក្នុង​ភូមិ​ស្រែ​វាល ឃុំ​ដង​កំបិត និង​ទីស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​ក្នុងស្រុក​សណ្ដាន់ ក្នុងនោះ​ឃុំ​ដង់​កំបិត មាន​មេភូមិ​ចំនួន ៥​រូប និង ឃុំ​សណ្ដាន មាន​មេភូមិ ចំនួន ១៣​រូប​ចូលរួម ធ្វើ​សេចក្ដីរាយការណ៍ ពាក់ព័ន្ធ​និង​សភាព​ការ​ក្នុងភូមិ សុ​វត្តិភាព​ក្នុងភូមិ ការ​ស្តង់​សតិអារម្មណ៍​ប្រជា​ពល​រដ្ន តើ​ភូ​មិណា​ជួប​និង​បញ្ញា​លំបាក​អ្វីខ្លះ ការខ្វះខាត​អ្វីខ្លះ​ដែល​ត្រូវការ​ចាំបាច់​ក្នុងភូមិ​និង​ឃុំ ព្រមទាំង​សំណូមពរ អោយ​បក្ស​ជួយ​ធ្វើ​ផ្លូវ ស្ពាន ការផ្ដល​អណ្ដូងទឹក និង​ស្ដ្រី​មាន​ផ្ទៃពោះ​ពេល​ឆ្លងទន្លេ​នៅ​និង​ផ្ទះ​ប្រឈមមុខ​និង​គ្រោះថ្នាក់​ក្នុងពេល​ទឹក​ឡើង​ខ្លាំង​ដោយសារតែ​ពុំមាន​ស្ពាន​ឆ្លងកាត់​។​Image44
​ឯកឧ​ត្ត​ម សុខ លូ បាន​មានប្រសាសន៍​សំណេះសំណាល ពិភាក្សា រក​ចំនុចខ្លាំង​និង​ចំនុចខ្សោយ ចំនុច​ខ្វះខាត​ក្នុងភូមិ ឃុំ​នីមួយៗ ដើម្បី​អោយមាន​ភាពល្អប្រសើ​រ​ឡើង ដែល​អាចធ្វើអោយ​បក្ស​យើង​ទទួលបាន​ជោគជ័យ ក្នុងនោះ​ដែល​ត្រូវ​ដឹងថា​ឧបសគ្គ​អ្វីខ្លះ ដែល​ធ្វើអោយមាន​សតិអារម្មណ៍​មិនល្អ​ដល់​ប្រជា​ពល​រដ្ន និង​បញ្ហា​ប្រឈមមុខ​អ្វីខ្លះ ដែល​ត្រូវ​ដោះស្រាយ ព្រមទាំង​ផ្ដាំផ្ញើរ ដល់​មេភូមិ មេឃុំ ទាំងអស់ ត្រូវតែ​អប់រំ​ប្រជា​ពល​រដ្ន អោយ​គោរព​ច្បាប់ កុំ​ល្មើសច្បាប់ កុំ​កាប់​ព្រៃ រុករាន​ដីព្រៃ​យកមក​ធ្វើជា​កម្មសិទ្ធិ បើ​ពល​រដ្ន ណា​មាន​ដី​អាស្រ័យ​ផល​ហើយ រក្សា​កុំ​រុករាន​បន្ថែម ធ្វើអោយ​កាន់តែ​រិចរឹល​ដីព្រៃ​បន្ថែមទៀត ក្នុងនោះដែរ​មេភូមិ មេឃុំ​ត្រូវ​ពង្រឹង​កិច្ចការងារ​ក្នុង​មូលដ្ឋាន ដាស់តឿន​ប្រជា​ពល​រដ្ន​កុំ​ជឿរ​និង​កុំ​ចាញ​នយោបាយ​បោកប្រាស់​របស់​គ​ណះ​បក្ស​ផ្សេងទៀត ត្រូវ​យល់ និង​គឹ​ត​អោយបាន​វែងឆ្ងាយ​មុននឹង​សំរេចចិត្ត ៕
​ប៊ុន រិទ្ធី
Image46Image47Image48