លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ដឹកនាំ​បង្ក្រាប​មុខសញ្ញា​ជូ​ញ​ដូរ​និង​ចែកចាយ គ្រឿងញៀន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន

0


​កំពង់ធំ​៖​ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ឃាត់ខ្លួន​និង​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​មួយកញ្ចប់​ធំ ស្មើរ​នឹង​ចំនួន​១១២​ក្រាម រួម​និង​វត្ថុតាង ដូចជា​ទូ​ស​ព្វ័​៥​គ្រឿង ដែលជា​មធ្យោបាយ​សំរាប់​ចែកចាយ គ្រឿងញៀន​។​DSCN3070
​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ ត្រូវបាន​បញ្ជា​ផ្ទា​ល់ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ ឲ​ឥ្យ​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​ត្រូវបាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់​ខណៈពេលដែល​កំពុង​តែ​ធ្វើ​សកម្មភាព ចែកចាយ​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្ទោង ។​DSCN3063
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​បាន​ឲ្យ​ដឹងថា ចំពោះ​បញ្ហា​គ្រឿងញៀន គឺ​ស្ថាប័ន​តុលាការ បាន​ខិតខំ ប្រឹងប្រែង ដោយ​សហការ​ជាមួយនិង លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​ខេត្តកំពង់ធំ ចាត់វិធានការ ពង្រឹង ស៊ើបអង្កេត​មុខសញ្ញា​ដែល​បាន ប៉ុនប៉ង​តាម​បណ្តា​វិទ្យាល័យ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ហាង​ខារ៉ាអូខេ ព្រមទាំង​ក្លឹប​កំសាន្ត ព្រោះ​ទីតាំង​ទាំងនេះ​គឺជា​ចំពោះ​ងាយស្រួល​ក្នុងការ​អូសទាញ របស់​ក្រុម​អ្នក​ចែកចាយ គ្រឿងញៀន
​និង​ត្រូវបាន​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​បង្ក្រាប​ការជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​។​
​យុទ្ធនាការ​របស់​ក្រុម​សមត្ថកិច្ច​ឆ្មក់​ចុះបង្ក្រាប​មុខសញ្ញា​នេះ​បាន​ធ្វើឡើង​កាលពី​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៥ ខែ មិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​DSCN3061
​លោក ងួន ហ៊ាង នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពង់ធំ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មួយ​មានឈ្មោះ​ហុង សុ​ឃិ​ម ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ ស្ទឹងសែន​សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ពីរ​ឈ្មោះ​អឿន មុំ ភេទ​ស្រី អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ អន្លូង​លាប ឃុំ ខ្នោ ស្រុក​មេសាង ខេត្ត ព្រៃវែង​​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូនបន្តរ​ទៅ​តុលាការ​កំពង់ធំ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ផន សុជាតិ