​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​គ្រញូង​របស់​ឈ្មួញ​ដុះ​ស្លែរ​

0

​សៀមរាបៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ផ្ទះ​ទីតាំង​ស្តុក​ឈើ​គ្រញូង ចំនួន​២​កន្លែង ដែល​ឈ្មួញ​ដុះ​ស្លែរ​បាន​ប្រមូលផ្តុំ​ឈើ​គ្រញូង​ត្រៀម​ដឹក​ទៅ​ខេត្តកំពង់ចាម តែ​ត្រូវបាន​ដឹកនាំ​ការបង្ក្រាប​ដោយ​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តសៀមរាប និង​លោក វរៈសេនីយ៍ឯក ស្រី យូ​រ៉ា ចុះបង្ក្រាប​នៅ​ចំនុច​ភូមិ ព្នៅ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥​។​x6
​កិច្ចសហការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ចំនួន​២​គ្រឿង ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង ដែលជា​ប្រភេទ​រថយន្ត​កា​ម៉ា​រី ពណ៌​ស្លែរ ពាក់​ស្លាក​លេខ 2w-4065 មាន​ឈើ​គ្រញូង ២៩​ដុំ និង​មួយគ្រឿង​ទៀត ពណ៌​ស្លែរ​ដូចគ្នា ពាក់​ស្លាក​លេខ សៀមរាប 2A-7179 ព្រមទាំង​បាន​ដកហូត​បាន​ឈើ​គ្រញូង​ចំនួន ២​តោន​បន្ថែម ទៀត​ក្នុង​រយះពេល​២​ថ្ងៃ ដែល​ត្រូវបាន​គេ​ស្គាល់ ម្ចាស់​ឈើ​គ្រញូង​ឈ្មោះ ឆេ​ត ភេទ ប្រុស និង​លោក ឈិ​ត និង​លោក ឃុន ជា​អ្នករកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ប្រចាំខេត្ត​សៀមរាប ។​x4
​តាម​ឲ្យ​ដឹង​ពី​ប្រភព​ពត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ឈើ​គ្រញូង​ដែល​លោក​បាន​ទិញ​យកមក​ស្តុ​ប​ទុក នេះ​គឺ​ត្រូវបាន​ដឹក​តាម​រថយន្ត​សេរី​ទំនើប និង​រថយន្ត​កា​ម៉ា​រី ឆ្ពោះទៅ​ខេត្តកំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ត្រូវបាន​បង់​ជូន​សមត្ថកិច្ច​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ អស់ហើយ ពុំ​ដែលមាន​ចន្លោះប្រហោង​នោះទេ ហើយ​ពុំដែល​រំលង​ម្តងណា​ឡើយ តែ​ការដែល​សមត្ថកិច្ច​ចុះមក​បង្ក្រាប​នេះ សង្ស័យ​មាន​អ្នក​ច្រណែន និង​កាច់​កុង គ្នា​ហើយ​មាន​ចេតនា​ឲ្យ​គេ​ចុះបង្ក្រាប​ទីតាំង​នេះ​តែម្តង​។​
ដោយ ខេង ឧត្តម និង ពូន ប៉េង x1 x