​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង​សៀមរាប​ជួយ​មាន​ចំណាត់ការ​ជាមួយ​រថយន្ត​ដឹក​ដី​ចូល​ក្រុង

0

​សៀមរាបៈ​ជា​រៀងរាល់ថ្ងៃ​សកម្មភាព រថយន្ត​ដឹក​ដី និង​ដឹក​ខ្សាច់​ចូល​ក្រុង​សៀមរាប ជាច្រើន​គ្រឿង​ពុំមាន​ការ គ្រប់ បណ្តាល​ឲ្យ​មានការ​ត្អូញត្អែ​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា បង្ករ​ឲ្យ​មាន​ធុ​លី​ហុយ​ពាសពេញ​ផ្លូវ ជូន​ពេលខ្លះ បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជា​ញឹកញាប់ ដោយសារតែ​ខ្សាច់​បាន​ហុយ​កក​តាម​ចិញ្ចើមផ្លូវ​ធ្វើ​ឲ្យ​ម៉ូតូ និង កង់​រអិលដួល​។​s2
​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ ពី​ស្រុក​ប្រាសាទបាគង ឆ្ពោះ​មក​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង ថា​នៅពេលដែល​រថយន្ត​ដឹក​ខ្សាច់ ដឹក​ដី​ចូល​ក្រុង​សៀមរាប ធ្វើ​ឲ្យ​ខ្សាច់​និង​ដី​ហុយ​ត្រ​លោម ពេញ​ផ្លូវ​ធ្វើ​ឲ្យ ចូល​ភ្នែក ចូល​ច្រមុះ​បង្ករ​អោយមាន​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង នៅពេល​ខ្លះ​ខ្សាច់​ជាច្រើន​ធ្លាក់​នៅតាម​ដង ផ្លូវ​ធ្វើ​ឲ្យ​កង់ ម៉ូតូ​រអិល​ដួង​ចូល​ឡាន​ក៏មានដែរ ទទឹង​គ្នា​នោះដែរ​ប្រជាពលរដ្ឋ​បាន សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​សៀមរាប និង​សមត្ថកិច្ច​ជួយ​រឹក​បន្តឹង និង​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​អជីវ​កម្ម ដឹក​ដី​ដឹក​ខ្សាច់​មានការ​គ្រប​ឲ្យ​បាន​ជិត​ផង ជៀសវាង​ហុយ​ដី​ដល់​អ្នកដំណើរ​។​s1
​ប្រជាពលរដ្ឋ​ឈ្មោះ​ចន្ថា មាន​មុខរបរ​លក់ទំនិញ​នៅតាម​ដងផ្លូវ ក្នុង​ក្រុង​សៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា កាលពីមុន​សមត្ថកិច្ច​តែងតែមាន​ការហាម​រថ​យន្ត​ដឹក​ដី​ចូល​ក្រុង ទិដ្ឋភាព​និង​បរិស្ថាន​នៅក្នុង​ក្រុង​ល្អប្រសើរ តែ​ក្រោយមក​រហូតមកដល់​ប​ច្ចុ​ប្បន្ន រថយន្ត​ដឹក​ដី​បានធ្វើ​សកម្មភាព ដឹក​ចូល​ក្រុង​ដោយ​គ្មាន​ការទប់ស្កាត់ ទើប​បណ្តាល​ឲ្យ​ដីខ្សាច់​ហុយ​ស្ទើរតែ​មើល​អ្វី​ពុំ​ឃើញ ខណៈពេល​មាន​រថយន្ត​បើក​ឆ្លងកាត់ និង​មាន​ខ្ស​ល់​ភ្លៀង ម្តងៗ ដោយសារតែ​ដីខ្សាច់​ដែល​នៅ តាម​ចិញ្ចើមផ្លូវ​ហុយ ។​
​ដូច្នេះ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង​ជួយ​មើល​ផង ដោយសារតែ​ខេត្តសៀមរាប ជាទី​កន្លែង​ប្រជុំជន​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត មក​ទស្សនា និង​ដើរ​កំសាន្ត និង​ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​ដោយសារតែ​បញ្ហា​តូច​មួយ​នេះ ។​
​ដោយ ខេង ឧត្តម និង ពូន ប៉េង