កំលាំង​នគ​បាល​ក្រុង​សិរីសោភ័ណ​សហការ​ណ៍​ជាមួយ​កំលាំង​នគ​បាល​ការិយាល័យ​ខេត្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញ​គ្រឿងញៀន​បាន​៣​នាក់​និង​ដកហូត​គ្រឿងញៀន​បាន​២​ថង់​ធំ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ចុះបង្ក្រាប​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​សំណាក់​ថ្ម​ពេជ្រ ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​និងimage (1)​ធ្វើការ​ដកហូត​វត្ថុតាង​មានដូចជា​គ្រឿ​ញៀន​២​កញ្ចប់​និង​ជញ្ជីង​ថ្លឹង​១​។​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​នេះ​នៅផ្ទះ​សំណាក់​ថ្ម​ពេ​ជ្យ​នៅវេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៥​នៅត្រង់ចំណុច​ផ្ទះសំណាក់​ថ្ម​ពេជ្រ នៅ​ភូមិ​គៀប សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍ ត្រី សី​ុ​វ​សុជាតិ អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ​១-​ឈ្មោះ ឡុ​ត ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ២-​ឈ្មោះ នួន រដ្ឋា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ៣-​ឈ្មោះ ព្រំ​ហ៊ា​រ៉ូ​ហ្វី​ណា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ម្ចាស់​ថ្នាំ​។ ដកហូត​បាន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ​និង​ជញ្ជីង​ថ្លឹង​១ ។​លោក​សី​ុ​វ​សុជាតិ​បាន​បន្តថា​ដោយបាន​ព៌​ត័​មាន​ពី​កំលាំង​បង្កប់​បាន​ព៌​ត័​មាន​ថា​មាន​ជនimage (2)សង្ស័យ​៣​នាក់​កំពុង​នាំគ្នា​ជក់​និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​សំណាក់​ថ្ម​ពេ​ជ្យ​និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានដាក់​បញ្ជា​យ៉ាង​តឹងរឹង​ដល់​បណ្តា​អធិការ​ស្រុក ក្រុង​ឲ្យ​ធ្វើការ​បង្ក្រាប​បទល្មើស​នៅតាម​មូលដ្ឋាន​ឲ្យ​អស់​ដើម្បី​រក្សា​សុ​វត្តិភាព​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​នោះ​ទើប​កំលាំង​លោក​ចុះ​សហ​ការណ៍​ជាមួយ​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ដែល​កំពុង​ជក់​និង​ចែកចាយ​គ្រឿងញៀន​និង​ផ្ទះសំណាក់​ថ្ម​ពេ​ជ្យ​និង​បាន​ដកហូត​វត្ថុតាង​មាន​គ្រឿងញៀន​និង​ជញ្ជីង​មួយ​ថែម​ទៀតផង​។​លោក​ជាតិ​បាន​បន្តទៀតថា​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កំលាំង​នគ​បាល​កសាង​សំនំ​ុ​រឿង​ដើម្បី​បញ្ជូនទៅ​តុលាការខេត្ត​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕image (3)