លោក​អាត់​ខែម​ចុះ​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​៧​គីឡូម៉ែត្រ​ត្រៀម​បើក​ការដ្ឋាន​នៅ​ឃុំ​ទ្រាស់​ដែលជា​អំណោយ​របស់លោក​កែ​គីម​យ៉ាន

0

​ខេត្តបន្ទាយមានជ័យ​៖ ​លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​សមាជិក​អចិ​ន្រៃ​យ៏​គណបក្ស​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ក្រុមការងារ​មួយក្រុម​ចុះទៅពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​នៅ​ឃុំ​ទ្រាស់ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹកimage (2)​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៥​ដែលជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​តាមរយ​:​លោក ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បី​ត្រៀម​បើក​ការដ្ឋាន​នាពេល​ខាងមុខនេះ​។​លោក​អាត់​ខែម​បាន​ថ្លែងថា​ស្ថានភាព​បច្ចុប្បន្ន​គឺ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​នេះ​ពិបាកធ្វើ​ដំណើរ​ណាស់​នៅតាម​ផ្លូវ​មួយ​ខ្សែ​នេះ​ដូច្នេះហើយ​ទើប​សម្តេច​តេ​ជោ​ហ៊ុនសែន​តាមរយ​:​ប្រ​ធា​ក្រុមការងារ​ថ្នាក់ជាតិ​បានផ្តល់​និង​ជួយ​ជួយ​ជួស​ឡើងវិញ​ផ្លូវលំ​មួយ​ខ្សែ​ដែលមាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ទីនោះ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល​។​លោក​អាត់​ខែម​បាន​បន្តទៀតថា​នៅពេលនេះ​លោក​និង​ក្រុមការងារ​ចុះមក​ពិនិត្យ និង​សិក្សា​មើល​ហើយ​នៅពេល​ខាងមុខនេះ​និង​ឈានទៅដល់ ការបើក​ការដ្ឋាន​តែម្តង​។​ហើយ​តាមរយ​:​អំណោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​imageមានចិត្ត​សប្បាយរីករាយ យ៉ាងខ្លាំង​ដែលជា​យូ​លង់​ណាស់​មកហើយ​ពួកគាត់​ធ្វើដំណើរ យ៉ាង​លំបាក នៅពេល​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ​នេះ ។​ក្រៅពី​ការចុះពិនិត្យ​ផ្លូវ លោក​ក៏បាន​ផ្តាំផ្ញើ​ការ​សួ​រុខ​ទុក្ខ របស់ ថ្នាក់ដឹកនាំ និង​លោក​កែ គឹមយ៉ាន ជូន​ចំពោះ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ហើយ​លើកឡើង ពី​ការយកចិត្ត​ទុក ដាក់ ចំពោះ​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ទៀតផង​៕​