ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​មុខសញ្ញា​ ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ 2​នាក់​

0

​កណ្តាលៈ​ ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​2​នាក់​
​និង​2​នាក់​ទៀត​រត់គេចខ្លួន ។ ករណីនេះ​ធ្វើ​​ឡើង​នៅ​ថ្ងៃទី​០៨​ខែ មិថុនា​ឆ្នាំ​២០១៥​វេលា​
​ម៉ោង​០១​និង​១៥​នាទី​ចំណុច ភូមិ​ព្រែក​ប៉ុល​​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តIMG-20150608-WA0039_resized​កណ្តាល ។​​ជនសង្ស័យ​ទី​១​ឈ្មោះ​បិ​ុ​ច វុទ្ធី​ហៅ​(​អា​ក្អាត់​)​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លាង​ម៉ូតូ​ទី​2​ឈ្មោះ ឡេង រដ្ឋា​(​សឹុ​ប​)​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​
​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀន​​ស្វាយ​ខេត្តកណ្ដាល ដកហូត​បាន​វត្ថុតាង​
​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​Ice) ចំនួន​០៤​កញ្ចប់​តូច ប្រើ​
​ប្រាស់​អស់​១​កញ្ចប់ ទូរស័ព្ទដៃ​ម៉ាក​ណូគា ចំនួន​០១​គ្រឿង នឹង សំភារ​ប្រើប្រាស់​សារ​
​ធាតុ​ញៀន​មួយចំនួនទៀត ។​IMG-20150608-WA0038_resized
​លោក ព្រុំ សំណាង អធិការរង​ទទួលបន្ទុក​​ព្រហ្មទណ្ឌ​(​ស្តីទី​)​បានបញ្ជាក់​ថា​នៅ​យប់​ថ្ងៃ
​កើតហេតុ​ខាងលើ ជនសង្ស័យ មាន​គ្នា​៤​នាក់ បាន​បបួលគ្នា​ទៅប្រើ​ប្រាស់​សារធាតុ​
​ញៀន​នៅ​រោង​ចំការ​ស្វាយ​របស់​ឈ្មោះ​កុយ​​ភេទ​ប្រុស​នៅ​ភូមិ​ព្រែក​ប៉ុល​ឃុំ​បន្ទាយដែក​។​
​ក្រោយពី​ឈ្មោះ បុ​ិ​ច វុទ្ធី (​ក្អាត់​) បាន​ទៅ​​ទិញ​សារធាតុ​ញៀន​ពី​បុរស​ម្នាក់ នៅ​ភូមិ​
​ជ្រោយ​ដង ឃុំ​សំរោង​ធំ (​មិន​ស្គាល់ឈ្មោះ​)​បាន​២​កញ្ចប់​តូច រួមទាំង​ថ្នាំញៀន​របស់​
​ឈ្មោះ ទុំ ២​កញ្ចប់​ទៀត សរុប​ទាំងអស់ 4​កញ្ចប់​តូច ។​
លោក ប៉ា សំអិត អធិការ​ស្រុក​កើន​ស្វាយ​​បាន​ប្រាប់​កម្ពុ​ជាថ្មី​ដឹងថា ករណី​កើតមាន​
​ចោរកម្ម​ក្នុង​មូលដ្ឋាន គឺ​ផ្តើមចេញពី​ពពួក​​ក្រុម​សេព​និង​ប្រើប្រាស់​គ្រឿងញៀន ដូច្នេះ​
​សមត្ថកិច្ច​ត្រូវអនុវត្ត​ឫ​បង្ក្រាប​មុខសញ្ញា​ចែក​​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​អស់​ទើប​
​លុបបំបាត់​បទល្មើស​ចោរកម្ម​ទៅបាន ។​ទន្ទឹម​និង​នោះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​
​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ៕