ខេត្តបន្ទាយមានជ័យ​ប្រជុំ​បញ្ជ្រាប​យេនឌ័រ និង​បង្កើត​ភាព​អង់អាច​ដល់​ស្ត្រី

0

បន្ទាយមានជ័យ : ដើម្បី​ប្រមូល​ចែករំលែក​ព័​ត៍​មាន​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​សម្រាប់​អនុវត្ត​បន្ត​ពាក់ព័ន្ធ​និង​ការងារ​បញ្ជ្រាប​យេនឌ័រ និង​បង្កើត​ភាព​អង់អាច​ដល់​ស្ត្រី មន្ទី​កិច្ចការនារី​ខេត្តបន្ទាយមានជ័យ​បាន​បើក​អង្គប្រជុំ​ពិភាក្សា​មួយ ដោយមាន​ការចូលរួម​ពី​IMG_4053សំណាក់​លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​អភិបាល អភិបាលរង​ស្រុក ក្រុង ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត ។​
អង្គប្រជុំ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ដោយមាន​សមាជិក​ចូលរួម​សរុប ៦៨​នាក់ ។​
លោកស្រី ម៉េង គឹម​ហួយ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តបន្ទាយមានជ័យ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​មន្ទី​កិច្ចការនារី​ខេត្តបន្ទាយមានជ័យ មានឱកាស​បាន​ប្រជុំ​ប្រមូល និង​ចែករំលែក​នូវ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​ការងារ​បញ្ជ្រាប​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ជាពិសេស​ពង្រឹង​បណ្តាញ​ការងារ​របស់​ស្ត្រី យុវវ័យ និង​កុមារ តាម​មន្ទីរ ស្ថាប័ន ស្រុក ក្រុង និង​អង្គការ​ពាក់ព័ន្ធ ។IMG_4055 លោកស្រី​បន្តថា សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១៥ នៅ​ខេត្តបន្ទាយមានជ័យ ថវិកា​សរុប​មាន​ចំនួន ៥៤២៧​ដុល្លា ដោយ​អនុវត្ត​លើ​សកម្មភាព​ចំនួន​៥ គឺ ១. រៀបចំ​កិច្ចប្រជុំ​បណ្តាញ​ជាមួយ​មន្ទីរ ស្ថាប័ន និង​អង្គការ ២. រៀបចំ​សិក្ខាសាលា​សមាជិក​ក្រុមប្រឹក្សា អភិបាល​នារី ៣. រៀបចំ​ប្រជុំ​វេទិការ​ជាមួយ​គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមា ថ្នាក់ឃុំ ៤. រៀបចំ​កិច្ចប្រជុំ​ជាមួយ​ការិយាល័យ​ពាក់ព័ន្ធ​ជុំវិញ​ស្រុក​ក្រុង ៥. ចុះ​បេសកកម្ម​ត្រួតពិនិត្យ​ជំរុញ​ការងារ​បញ្ជ្រាប​យេនឌ័រ ។​IMG_4057
លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានមតិ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា បច្ចុប្បន្ន​ស្ត្រី​គឺជា​ធនធានមនុស្ស​មួយ​សំខាន់​សម្រាប់​សង្គម​យើង ដូចនេះ​ការលើកស្ទួយ​ស្ត្រី​ក៏​ជា​កិច្ចការ​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវអនុវត្ត អោយ​ខាន​តែ​បាន ៕ IMG_4056