ពលរដ្ឋ​ថា ដរ​ចម្លង​ឆ្លូង​គំ​ពង់​គរ ត្រូវប៉ាន់​ចម្លង​រថយន្ត​ដឹកឈើ តែ​ចំពោះ​អ្នកដំណើរ​ធម្មតា​គ្មាន​កា​រៀបចំ​សណ្តាប់ធ្នាប់​

0

ក្រចេះ​៖ ប្រជាពលរដ្ឋ ក៍​ដូចជា​សិស្សានុសិស្ស​ដែល​ធ្វើដំណើរ​តាម​ដរ​ចម្លង កំពង់​គរ​ឆ្ពោះទៅ​ស្រុក​ឆ្លូង បានរ​អូរ​ចំពោះ ដរ​ចម្លង​កំពង់​គរ ឆ្លូង ដែលមាន​ថៅកែរ​ជា​មន្ត្រី​យោធារ ឈ្មោះ មាត់ ហ៊ីម មាន​តួរ​នាទី​ជា​មេ​បញ្ជារ​រង​ស្រុក​ឆ្លូង ថា​តាំងពី​ត្រូវប៉ាន់​ក្នុងការ​ចម្លង​រថយន្ត​ដឹកឈើ​តូចធំch ក្នុង​រយះពេល​ជិត​មួយឆ្នាំ​កន្លងទៅនេះ ហាក់ដូចជា​មិនសូវ​រវល់​និង​ប្រជាពលរដ្ឋ​អ្នកដំណើរ​ធម្មតា​នោះទេ ។​កា​លើកឡើង​បែបនេះ ខ​ណះ​ដែល​អ្នកដំណើរ​ជាច្រើន​នាក់​នាំគ្នា​ឆ្លងតាម​ដរ​ចម្លង​មួយ​នេះ ឆ្ពោះទៅ​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃទី​០៦ ខែមិថុនា​កន្លងទៅនេះ នៅលើ​ដរ​ចម្លង​មួយ​នេះ​គេ​សង្កេតឃើញថា ពុំមាន​អ្នករៀបចំ​ម៉ូតូ​ឬ​រថយន្ត​អោយបាន​ត្រឹមត្រូវ​នោះទេ គឺ​បណ្តោយអោយ​អ្នកដំណើរ​បើក​ឡើង​ហើយ​រៀបចំ​ទុកដាក់​សំភារៈ​ដោយ​ខ្លួនឯង ។ ក្នុង​នោះគេ​សង្កេតឃើញ​ចំពោះ​រថយន្ត​ធន់​ធំៗ​មួយចំនួន ក៍​គ្មាន​ការដាក់​កំណល់​ទប់​កង​រថយន្ត​អោយបាន​ត្រឹមត្រូវ​ដែរ ។​
បុរស​វ័យ​ចំណាស់​ម្នាក់​ដែរ​សុំ​មិនអោយ​ប​ញ្ជេ​ញ​អត្តសញ្ញាណ បាន​រៀបរាប់ថា ដរ​ចម្លង​មួយ​នេះ​ហាក់ដូច​ជាមាន​សភាព​យឺត​យ៉ាវ​ណាស់ ជួនកាល មាន​អ្នកដំណើរ​ជិះ​ពេញ​ហើយ ក៍​មិន​ចេញដំណើរ​ភា្ល​ម​ដែរ ក្នុង​ដំណើរ​ចុះឡើង​មួយ​រាប់​ម៉ោង​ទើប​ចេញដំណើរ​បន្តរ​ទៀត​។​
បរុស​ម្នាក់ទៀត ឈ្មោះ មៅ ដែល​រួម​ដំណើរ​ជាមួយគ្នា​នោះ​ក៍បាន​បង្ហើប​អោយដឹង​ដែរ​ថា ចំពោះ​តម្លៃរ​ឆ្លង​ទៅមក គេ​មិន​សួ​វ​សាញ​នោះទេ សំខាន់​សេវា​គឺមាន​ភាពយឺតយ៉ាវ​ណាស់ បើសិនជា​អ្នកមាន​ជំងឺ​ត្រូវ​ប្រ​ញ៉ាប់​វី​ញក៍​មិនអាច​ព​ន្លឿ​ន​ដំណើរ​គេ​បានដែរ ។​ក្នុងនោះ​ចំពោះ​តម្លៃ​វី​ញ ក៍​អាច​លើសពី​សៀវភៅ​បន្ទុក​ច្រើន​ដែរ ដោយ​រថយន្ត ធន់​តូច​តម្លៃ​១​ម៉ឺន​រៀល រថយន្ត​កូ​រេ​២​ភ្នៅ ដឹកទំនិញ​ផ្ទាល់ខ្លួន ឬ​ដឹក​កសិផល ក្នុង​មួយ​ជើង​ទៅមក​តម្លៃ ២២​ម៉ឺន​រៀល តែបើ​ឆ្លង​យប់​វី​ញ​ត្រូវ​ប៉ះ​ពូវ​បន្ថែម មួយចំនួនទៀត សម្រាប់​អ្នកបើកប ។​រជាពលរដ្ឋ​និយាយ​តៗ​គ្នា​ថា បើ​ប្រជាពលរដ្ឋ​អ្នកដំណើ​ធម្មតា ឆ្លង​មាន​ភាពយឺតយ៉ាវ​ខ្លាំងណាស់ តែ​រថយន្ត​ដឹកឈើ​វី​ញយ​ប់​ថ្មើ​ណា​ក៍ដោយ​អោយ call ហៅ ទៅ​ចម្លង​គេ​លឿន​ណាស់ ។​ប្រភពពី​បងប្អូន​អាជីវករ ដែល​chjលក់ដូរ នៅ​ឃុំ​កំពង់​គរ ក្បែរ​កំពង់ដរ​ចម្លង​ប​នា​បង្ហើប​អោយដឹងថា នៅក្នុង​រយះពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ គេ​សង្កេតឃើញ រថយន្ត​តូចធំ​គ្រប់​ប្រភេទ មាន​ទាំង​ប្រភេទ​រថយន្ត​ដឹក​គ្រឿងក្រអូប និង​រថយន្ត​បែន​ដឹក​ដី ដឹក​ដំឡូង​ម៉ី​បង្កា​ប់​ឈើប្រណិត ឆ្លងតាម​ដរ​ចម្លង​ខាងលើ​ស្ទើរតែ​រាល់​យប់ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ទើបតែ នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ ដោយមាន​ការដឹកនាំ​ពី​ស្ថាប​ន័​ឯក​យ្យ​កា កាលពី​ថ្ងៃទី​៤ សមត្ថកិច្ច​បង្ក្រាបបាន រថយន្ត​យី​ឌុប​ប្រាំ​ភ្លៅ​ដឹកឈើ​មួយគ្រឿង​ខ​ណះ​រៀប​បើក​ឡើង ទូកដរ​ចម្លង និង​ថ្ងៃទី​៦​នេះ មេព្រៃ​ឆ្លូង​ចាប់បាន​រថយន្ត​គូ​រេ ២​ភ្នៅ ដឹកឈើ​ជន្លង់ម្រេច​ពេញប្រៀប​មួយគ្រឿង​ទៀត ខ​ណះ​ឆ្លង​ដរ​រួច​បម្រុង​ដឹក​ទៅ​ស្រុក​ដំបែរ ហើយ​រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាប់បាន ត្រូវបាន​គេ​ដឹងថា ជា​របស់​ម្ចាស់​ដ៍ដែល ៕