សមត្ថកិច្ច​ប្រ​ឆាំ​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ចុះ​ឃាត់​ទីតាំង​ពិនិត្យ​ឈាម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ

0

​សៀមរាប ៖ លោក​វរៈសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន សហការ​ជាមួយ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​សួរនាំ​ទីតាំង​បើក​ធ្វើ​អជីវ​កម្ម​ពិនិត្យ​ឈាម និង​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​គ្រប់មុខ ដោយ​លបលួច​បើក​ធ្វើ​អជីវ​កម្ម​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ ត្រូវបាន​បញ្ជា​ផ្ទា​ល់ពី​លោក​កើត សុវណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ឲ្យ​ធ្វើការ​ផ្អាក​ទទួល​បំរើ​សេវាកម្ម​ពិនិត្យ​ឈាម ចាប់តាំងពី​ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៥​។​10
​តាម​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​អ​ជី​កម្ម​មានឈ្មោះ សោ ច័ន្ទ​លី កើត​នៅ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៥ មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ ទទួល​សញ្ញាប័ត្រ​អ្នកបច្ចេកទេស​មន្ទីរពិសោធន៍​មធ្យម ហើយ​បាន​បើក កន្លែង​ពិនិត្យ​ឈាម និង​ទទួល​ចាក់​វ៉ាក់សាំង​គ្រប់មុខ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ នៅ​ទល់មុខ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ស្ថិតនៅ​ផ្ទះ​លេខ ១០០ ភូមិ​មណ្ឌល​១ ក្រុមទី​៣ សង្កាត់​ស្វាយ​ដ​ង្គ​ម ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​លិខិត​អនុញ្ញាតិ​ច្បាប់​របស់ លោក សោ ច័ន្ទ​លី បាន​ផុត​សុពលភាព​តាំងពី​ឆ្នាំ ២០០៧​មក​ម្លេះ ហើយ​ម្ចាស់ អជីវ​កម្មនេះ​ពុំ​ព្រម​បន្ត​ច្បាប់​អនុញ្ញាត​ទៀត​ទេ បែរជា​លួច​បើក​បំរើសេវា​កម្ម​ជិត​១០​ឆ្នាំ ។​9
​លោក​វរៈសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយ​យោងតាម​ពិនិត្យ​ជាក់ស្តែង​គឺ​លោក សោ ច័ន្ទ​លី បាន​បើក​បំរើ​សេវាកម្ម ត្រួតពិនិត្យ​ឈាម និង​ចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​គ្រប់មុខ​នេះ គឺ​បច្ចុប្បន្ន​ពុំមាន​លិខិត​អនុញ្ញាតិ​ត្រឹមត្រូវ​នោះទេ ទើប​យោងតាម​បទបញ្ជា​របស់ ព្រះរាជអាជ្ញា បានសម្រេច​ឲ្យ​មានការ​ផ្អាក​បណ្តោះអាសន្ន លុះត្រាតែ​ទទួលបាន​លិខិត​អនុញ្ញាតិ​ត្រឹមត្រូវ​ទើប បាន​អនុញ្ញាតិ​ទទួល​សេវាកម្ម​បន្តទៀត​។​8
​ចំណែក​អ្នកស្រី ត្រូវជា​ប្រព​ន្ឋ​របស់លោក សោ ច័ន្ទ​លី បាន​ឲ្យ​ដឹងថា ឲ្យ​គាត់​ធ្វើ​យ៉ាងម៉េច បើ​គាត់​តែងតែ​ទៅសុំ ដល់​ទៅ​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប តែ​គេ​ពុំ​ព្រម​ចេញ​និង​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​សោះ ដោយ​អ្នកនេះ​ឆ្លើយ​ដាក់​អ្នកនោះ ហើយ​នៅពេលនេះ​បែរជា​ចុះមក​បិទ​អាជីវកម្ម​របស់គាត់​មិន​ឲ្យ​គាត់​រកស៊ី​ទៀត ហើយ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចិញ្ចឹម​គ្រួសារ​របស់​អ្នកស្រី ដូច្នេះ​គាត់​បាន​សុំ​ឲ្យ​សម្តេច​ជួយផ្តល់​អា​ញ្ញា​ប័ណ្ណ ប្រកបមុខរបរ​ជូន​គាត់​ផង ។​
​ដោយ ប៊ុន រដ្ឋា7 3 2 1 4 6