ប្រជាពលរដ្ឋ​៨៤​គ្រួសារ​ស្នើសុំ​ទៅ​អាជ្ញាធរខេត្ត​អន្តរាគមន៍​ទៅ​សាលាដំបូង​ឱ្យ​ដោះលែង តំណាង​របស់​ពួកគាត់​ម្នាក់​ចេញពី​ពន្ធនាគា និង​ស្នើសុំ​ផ្លាស់ប្តូ​មេភូមិ​ថ្មី​បន្ទាន់​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​ចំនួន ៨៤​គ្រួសារ នៅ​ភូមិ​ស្រះកែវ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើ​លិខិត​អន្តរាគមន៍ និង​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៥ បាន​ទទូច​ស្នើសុំ​ទៅ​អាជ្ញាធរ ស្រុក និង​ខេត្ត អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្ត ឱ្យ​ដោះIMG_6344​លេង​តំណាង​របស់​ពួកគាត់​ម្នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ ២០១៥ និង​ស្នើ​សុំឱ្យ​ផ្លាស់ប្តូរ​មេភូមិ​ស្រះកែវ​ចេញ​។​​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៨៤​គ្រួសារ ដែល​បាន​ផ្តិតមេដៃ ដាក់​ញ្ញត្តិ​ទៅ​អាជ្ញាធរ ដែល​តំណាង​គឺ​លោកស្រី សុខ មៃ លោក​ប៉ាង លួង និង​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​ទៀត បាន​និយាយ​លើកឡើង​ដូចគ្នា​ថា​៖ តំណាង​របស់​ពួកគាត់​ម្នាក់​ឈ្មោះ ខៀវ ពេជ្រ​កន្លងមក​តែងតែបាន​ចេញមុខ​តវ៉ា ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ចិន មាន​គម្រោង​នឹង​កាយ​ដី​ធ្វើ​ទំនប់​បិទ​ទឹក ដែល​អាច​នឹងមាន​ទឹក​ជំនន់ ជន​លិច​ភូមិដ្ឋាន និង​ផលដំណាំ​ស្រែចំការ​របស់​ពួកគាត់ នៅ​ទូទាំង​ភូមិ​ស្រះកែវ ទាំងមូល ដូច្នេះហើយ​ទើប​លោក ខៀវ ពេជ្រ ជា​តំណាង​ពួកគាត់ បាន​ទៅ​រារាំង និង​បាន​ប្រើពាក្យ​សំដី​គម្រាម ដឹកនាំ​ប្រជាIMG_6345ពលរដ្ឋ ក្នុងភូមិ​ទៅ​ដុត​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​សាងសង់​ទំនប់​នៅ​ភ្នំ​អា​តោ ដូច្នេះហើយ​ទើប​តំណាង​ក្រុមហ៊ុន​បាន​ប្តឹង ឱ្យ​តុលាការ​ចាប់ខ្លួន​ដាក់ពន្ធនាគារ​។​​ពួកគាត់​បាន​បញ្ជាក់ថា លោក ខៀវ ពេជ្រ កាលពីមុន​ក៏​ធ្លាក់​ជា​អតីត មេភូមិ​ស្រះកែវ​តែ​បច្ចុប្បន្ន គាត់​ជា​សមាជិក​គណកម្មការ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន និង​មានគុណ​សម្បត្តិ​ក្នុង​ការងារ​បានល្អ​ទទួលបាន​មេដៃ​ពីស​ម្តេច ហ៊ុន សែន​។​​ពួកគាត់​បានលើកឡើង​ថា បានស្នើរ​សុំ​ទៅ​អាជ្ញាធរខេត្ត ក៏ដូចជា អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ សុំ​ធ្វើការ​ផ្លាស់ប្តូរ មេភូមិ​ស្រះកែវ ចាស់​ចេញ ព្រោះ​មេភូមិ​នាពេល​បច្ចុប្បន្ន​មាន​ភាពល្អក់​កក​ពេញ​ក្នុងភូមិ ប្រកាន់​ប៉ាក​ពួកនិយម​តែ​គ្រួសារ​របស់ខ្លួន​។​​លោកស្រី មុំ ពុធ​ធី​ដា អភិបាលរង​ស្រុក​ចុងកាល់​បាន​និយាយ​ប្រាប់ថា​៖​ពាក់ព័ន្ធ​នឹង​លោក ខៀវ ពេជ្រ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ព​ន្ធ័​ធនាគា ហើយ​នៅពេលនេះ​ឯកសារ​ពី​ប្រជាពលរដ្ឋ​ចំនួន ៨៤​គ្រួសារ​ស្នើសុំ​ផ្លាស់ប្តូ​មេភូមិ​ថ្មី​ជាបន្ទាន់ អ្នកស្រី​ទទួលបាន​ពាក្យស្នើសុំ​ពី ប្រជាពលរដ្ឋ តែ​ពេលនេះ​អាជ្ញាធរ​ស្រុក បាន​បង្កើត​គណកម្មកា​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ធ្វើការ​ដោះស្រាយ​ឆាប់​ខាងមុខនេះ​៕