​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​សំរាប់​ស្រុក​ម៉ាឡៃ​ដែល​បាន​សម្ពោត​ដាក់​ឲ្យ​ប្រើបាស់​ជា​ផ្លូវការ​នូវ​អាគារ​សិក្សា​២​ខ្នង​មាន​១០​បន្ទប់​អំណោយ​របស់​អង្ការ​សា​ម៉ា​រីតា​ន់​ភឹ​ស​

0

​ខេត្ត​បន្ទាយ​មាន​ជ័​៖ ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​សាលាបឋមសិក្សា​បុស្ស​ធំ ស្ថិ​ក​ក្នុងភូមិ​បុស្ស​ធំ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​និង​សាលា​បម​សិក្សា​ស្រះ​ភ្លោះ​មាន​សមិទ្ធិផល​ដ៏​ថ្មី​សាឡាង​មួយទៀត​មាន​សាលាបឋមសិក្សា​បុស្ស​ធំតា​គង់​ស្រុក​ម៉ាឡៃ​និង​image (3)សាលាបឋមសិក្សា​ស្រះ​ភ្លោះ​ស្រុក​ស្វាយចេក​មាន​២​ខ្នង​១០​បន្ទប់​ដែល​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដែលជា​អំណោយ​របស់​អង្ការ​សា​ម៉ា​រីតា​ន់​ភឹ​ស​។​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគា​សិក្សា​២​ខ្នង​១០​បន្ទប់​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ផា​ទ្រី​ក​សេ​ហ្គឹ​នាយក​អង្ការ​សា​ម៉ា​រីតា​ន់​ភឹ​ស លោក​ឈើ​យ​ចាន់ណា​ប្រធាន​មន្ទីរអប់រំ​ខេត្ត លោក​អែម​សុខា​អភិបាលស្រុក​ម៉ាឡៃ​និង​មន្ត្រី​អ្នកមុខអ្នកការ​ប្រជាពលរដ្ឋ​និង​សិស្ស​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​។​លោក​ឈើ​យ​ចាន់ណា​បាន​មានប្រសាសន៍ថា​អាគា​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​មាន​២​ខ្នង​១០​បន្ទប់​សង់​ក្នុង​សាលាបឋមសិក្សា​បុស្ស​ធំ​មាន​បំពាក់image (4)គ្រឿងសង្ហារឹម​គ្រប់ មាន​បង្គន់​អនាម័យ​១​ខ្នង មាន​៤​បន្ទប់​និង​មាន​សម្ភា​រះ​ក្មេង​លេង​ជាច្រើន​និង​អាគា​សិក្សា​ចំនួន​១​ខ្នង​មាន​៤​បន្ទប់​ទៀត​សាងសង់​ក្នុង​សាលាបឋមសិក្សា​ស្រះ​ភ្លោះ​ដែល​ចំណាយ​អស់​ទឹកប្រាក់​សរុប​មាន​ចំនួន​១៦៨.៨៤១.៥៦​ដុល្លា​។​លោក​គោ​ស៊ុំ​សារឿ​ត​ក៏បាន​មានប្រសាសន៍​ដែរ​ថា​លោក​បាន​ថ្លែង​អំណ​គុណ​ចំ​លោក​ផា​ទ្រី​ក​សេ​ហ្គឹ​នាយក​អង្ការ​សា​ម៉ា​រីតា​ន់​ភឹ​ស​និង​ប្រតិភូ​ដែលជា​ម្ចាស់ជំនួយ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កៀងគរ​រក​ជំនួយ​ដើម្បី​យកមក​សាងសង់​សាលា​នៅ​ជនបទ​ខាងលើនេះ​បញ្ជាក់​ឲ្យ​ឃើញថា​ការយកចិត្តទុកដាក់រ​បស់​ម្ចាស់ជំនួយ​យ៉ាងខ្លាំង​យ៉ាង​ទៀត​គឺជា​ការចូលរួមចំណែក​ជាមួយ​រដ្ឋា​ភ​បាល​ក្នុងការ​កែទម្រង់​វិស័យ​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៀតផង​។​លោក​គោ​ស៊ុំ​សារឿ​តក៍​បាន​ផ្តាំផ្ញើ​បងប្អូន​ប្រជាimage (2)ពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​ក្មួយៗ​សិស្សានុសិស្ស​ដើម្បី​តបស្នង​សងគុណ​ដល់​ម្ចាស់ជំនួយ​វិញ​នោះ​សូម​សិស្សានុសិស្ស​ទាំងអស់​ត្រូវខិតខំ​រៀនសូត្រ​ឲ្យ​បានល្អ​ហើយ​ពូកែ​និង​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធិផល​ទាំងអស់នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​និង​យូរអង្វែង​ហើយ​អាណាព្យាបាល​សិស្ស​ត្រូវ​ជម្រុញ​កូនចៅ​ឲ្យ​ទៅ​រៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា​ហើយ​ឲ្យ​សិស្ស​ជាសវាង​ឲ្យ​ឆ្ងាយ​អំពី​ការប្រើប្រាស់​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ព្រោះ​វា​អាច​បង្ក​ហឹ​ង្សា​ដល់​គ្រួសារ​គ្រោះថ្នាក់​ច​រារ​ច​ណ៍​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុកម្តាយ​ទៀតផង​៕image (1)