បើករថយន្ត​លឿន​ពេក​ដល់​ផ្លូវ​កោង​បត់​អត់​ទាន់ ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​

0

កំពង់ឆ្នាំង៖​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​៧ ខែមិថុនា​ឆ្នាំ​២០១៥​រថយន្ត​មួយគ្រឿង​បាន​ក្រឡាប់​ច្រើន​ត្រឡប់ ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅតាម​ចិញ្ចើមផ្លូវ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៨​និង​៩៩​ក្នុងភូមិ​ខ្វិតNew Picture (6) ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​ ​សមត្ថកិច្ច​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ មាន​រថ​ន្ត​តូយ៉ូតា​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ២AC .៩៦៨៤ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន នៅពេល​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ជា​ចំណុច​ផ្លូវ​កោង អ្នកបើកបរ​បួង​ចង្កូត​មិនទាន់​ក៍​ច្រឡោត​ក្រឡាប់​ជាច្រើន​ត្រឡប់​ជ្រុល​ចូលទៅ​បុក​យ៉​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ក្រោយពេល​កើតហេតុ​បណ្តាលអោយ​មនុស្ស​ចំនួន​២​នាក់​បាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។​New Picture (8)
​ ​ជនរងគ្រោះ​ដែល​រងគ្រោះថ្នាក់​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ​ម្នាក់​ឈ្មោះ សេង ផានិត ភេទ​ស្រី អាយុ​៤២​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ កេ​ត បញ្ញា​ស័ក្តិ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនរងគ្រោះ​ទាំង​២​នាក់​របួសស្រាល អ្នក​ទាំងពីរ​រស់នៅ​រាជធានី​ភ្នំពេញ ៕New Picture (8) New Picture (5)