ភ្លៀងខ្យល់​និង​ព្យុះ​ក​ន្ទ្រា​ក់បាន​ធ្វើ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ រងរបួស និង​ផ្ទះ​៥​ខ្នង​ប៉ើង​របើក​ដំបូល​-​ជញ្ជាំង​

0

កំពង់ឆ្នាំង៖វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ព្រៃ​លាក់​នាង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​កើត​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​មួយ​មេ បណ្តាលអោយ ស្ត្រី​ចំណាស់​ម្នាក់​បាន​រងរបួស​ស្រាល​និង​ខូចខាត​ផ្ទះ​៥​ខ្នង ដោយDSC05228​របើក​ជញ្ជាំង​និង​ដំបូល ។​
​ ​លោកស្រី ទុំ សុផល មេភូមិ​ព្រៃ​លាក់​នាង​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៥ នេះ​ថា​៖​ស្ត្រី​ចំណាស់​ជា​ជនរងគ្រោះ​មានឈ្មោះ នាង ពត អាយុ​៦៦​ឆ្នាំ បាន​រងរបួស​បែកក្បាល​ដោយសារ​កំណាត់ឈើ​សំយាបផ្ទះ​ប៉ើង​មក​ចំក្បាល ២.​ឈ្មោះ​សូ រ័ត្ន ផ្ទះ​ត្រេ​ត ៣.​ឈ្មោះ​កង សុខុម រលំ​ផ្ទះបាយ​១​ខ្នង​រាប​ដល់​ដី ៤.​ឈ្មោះ គង់ ចាន់ថន របើក​ក្បឿង​ដំបូលផ្ទះDSC05223​ជាង​២០​សន្លឹក និង​៥​ផ្ទះ​១​ខ្នង​ទៀត​ត្រូវ​ខ្យល់​ប៉ើង​លើក​ផ្ទះ​ធ្លាក់​ចេញពី​ជើង​សរសរ ក្រៅពីនេះ​ដើមឈើ​ក្នុងភូមិ​មួយចំនួនទៀត​ក៏បានរ​លំបាក់​ផងដែរ​។​ក្រៅពី​ផ្ទះ​៥​ខ្នង​ខាងលើ ក៏​នៅមាន​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ប៉ើង​ដំបូល​ហ្វី​ប្រូ និង​បើ​ង​ក្រឿង​មួយចំនួនទៀត​ដែរ ៕DSC05221 DSC05238
​ ​