កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ខេត្តមណ្ឌលគីរី ចុះបង្ក្រាប់​ទីតាំង​លួច​ធ្វើ​សកម្មភាព​បូម​រ៉ែ​មាស​ខុសច្បាប់

0

មណ្ឌលគីរី៖ រឹបអូស​បាន​សម្ភារៈ​មួយចំនួនធំ​​ដោយមាន​គោលការណ៍​ណែនាំ ពី​ក្រសួង​រ៉ែ និង​ថាមពល ក្នុងការ​រៀបចំ​ចងក្រង ជា​សហគមន៍​សិប្បករ​រ៉ែ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា នឹង​ស្របតាម​អនុសាសន៍ របស់​ឯកឧត្ដម ម៉េង ស​ក្ត័​ធារ៉ា រដ្ឋលេខា​ក្រសួង​រ៉ែ និង ថាមពល បានស្នើ​សុំអោយ11358826_500056710152726_189407764_n​ប្រជាពលរដ្ឋ ផ្អាក​ធ្វើ​អាជីវកម្ម​រ៉ែ អំឡុងពេល​រៀបចំ​ចងក្រង ជា​សហគមន៍​សិប្បករ​រ៉ែ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមការងារ​ចម្រុះ​របស់​មន្ទីរ​រ៉ែ នឹង​ថាមពល បាន​ចុះបង្ក្រាប​ទីតាំង​លួច​ធ្វើ​សកម្មភាព​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​កែវ​សីមា នឹង​បាន​ដកហូត​នូវ​សម្ភារៈ​មួយចំនួនធំ ។
ប្រភពពី​មន្ត្រី​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹងថា មន្ទីរជំនាញ​បានទទួល​របាយការណ៍ ពី​សាលាឃុំ​ចុង​ផ្លាស់ មាន​ជន​ឆ្លាត​ឱកាស​មួយចំនួន កំពុង​លួច​ប្រើប្រាស់​រំសេវ​បំផ្ទុះ​យក​រ៉ែ នៅលើ​ទីតាំង​នោះ មន្ទី​រ៉ែ និង ថាមពល បានធ្វើការ​ស្នើសុំ​អន្តរាគមន៍ ពី​សាលាខេត្ត​មណ្ឌលគិរី ដែល​ដឹកនាំ​ដោយ​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត រួមជាមួយ​កងកំលាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង អាជ្ញាធរ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ចុះ​មកដល់​ចំណុច​អូរ​ក្ល តំបន់​ធ្វើ​រ៉ែ​មាស ស្ថិតក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។​11426562_500056753486055_1049446061_n
​សេចក្តី​រាយ​ការ​បាន​បន្តថា កំលាំងចំរុះ​ដឹកនាំ​ដោយ​លោក​ព្រះរាជ​អ​ជា្ញ​រង បាន​ចុះ​ធ្វើការ​ឆែកឆេរ ទីតាំង​ខាងលើ ប្រទះឃើញ ជី​បំផ្ទុះ​ចំនួន​6​បាវ ប៉ា​តេ​បំផ្ទុះ​13​ដុំ ម៉ាស៊ីនភ្លើង​ចំនួន​1​គ្រឿង ម៉ាស៊ីន​ត្រើយ​យក​រ៉ែ​ចំនួន​1​គ្រឿង និង ម៉ាស៊ីនបូមខ្យល់​ចំនួន​1​គ្រឿង ។ បន្ទាប់មក​កំលាំងចំរុះ បានធ្វើការ​សាកសួរ​រក​ម្ចាស់ អាជីវកម្ម​រ៉ែ​នេះ តែ​ពុំមាន​វត្ត​មាននៅ​ទីនោះ ។
​លោក ម៉ក មករា កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ប្រចាំការ​នៅ​តំបន់​អូរ​ក្ល​នោះ បាន​ឆ្លើយថា ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅទីនេះ គឺមាន​ឈ្មោះ ឃិន សុផល ជា​អនុ​ប្រធានភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​ម្ចាស់​ទីតាំង​ខាងលើនេះ ដែល​ក្រុមការងារ​បានឃើញ​វត្ត11354925_500056700152727_601451576_nមាន ជនជាតិ​ចិន​ចំនួន​បីនាក់​នៅ​ទីនោះ និង​បាន ធ្វើការ​សាកសួរ​បំភ្លឺ ព្រមទាំង​ប្រមូល​ឯកសារ ទាក់ទិន​ក្នុងការ​ស្នាក់នៅ រួច​កសាង​សុំ​រឿង​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​ផ្លូវច្បាប់ រីឯ​វត្ថុតាង​ដែល​រើប​អូស​បាន មន្ទីរ​បានប្រគល់​អោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់ ថែ​រក្សាទុក​បណ្តោះអាសន្ន ៕11428565_500056660152731_437234920_n 11350397_500056620152735_2119342567_n