សម្តេច​ជហ្វា​វាំង គង់ សំអុល សម្ភោ​ធ​សមិទ្ធិផល​វត្ត​ត្រពាំង​ធម៌ ដែល​បាន​កសាង​អស់​ ​ជាង​១៥៣.៨៩៤​ម៉ឺន​ដុល្លា​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​

0

​កំពង់ឆ្នាំង​៖​សមិទ្ធិផល​មួយចំនួន​រួមមាន សាលា​ធម្មសភា​មួយ​ខ្នង ស្រះ​ទឹកធំ​មួយកន្លែង ដងទង់​មួយគូរ​និង​បន្ទប់ទឹក​បង្គន់​អានា​ម័​យ​របស់​វត្ត​ត្រពាំង​ធម៌​ស្ថិតនៅ​ក្នុងភូមិ​ក្រឡាញ់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​ចំណាយ​បច្ច័យ​កសាង​អស់​ចំនួន ១៥៣.៨៩៤​DSC05321ម៉ឺន​ដុល្លា ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព សម្តេច​ជហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ដែលមាន​មន្ត្រីរាជការ​ជុំវិញ​និង​ប្រជា​ពល រដ្ឋ​ចំនួន​៦១០​នាក់​បាន​ចូលរួម​ផងដែរ​។​
​ ​ឯកឧត្តម ឈូរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ខាងលើនេះ​អោយដឹងថា​៖​នៅក្នុង​ខេត្តកំពង់ឆ្នាំង វត្ត​ព្រះពុទ្ធសាសនា​មាន​ចំនួន​២០៧​វត្ត អាស្រម​មាន​២១​កន្លែង ព្រះសង្ឃ​សរុប​មាន​ចំនួន​២២៥១​អង្គ អាចារ្យ​មាន​ចំនួន​៦១០​នាក់​។​ឥស្លាម​សាសនា​មាន​ព្រះវិហារ ៥៧​កន្លែង ស៊ូ​រ៉ាវ ៣៧​កន្លែង គ្រឺះ​សាសនា​មាន​វិហារ ៨២​កន្លែង និង​ស្នាក់ការ​ថ្វាយបង្គំ ២៤​កន្លែង​។​ដោយឡែក​ស្រុក​កំពង់​ត្រ ឡា​ច​មាន​វត្ត​ព្រះពុទ្ធសាសនា ២៩​កន្លែង និង​វិហារ​ឥស្លាម​មាន​៣៣​កន្លែង​។​DSC05278
​ ​វត្ត​ត្រពាំង​ធម៌​វិបស្សនាធុរៈ ខាងលើនេះ​ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ​១៩៤១ ប៉ុន្តែ​នៅក្នុង​របប ប៉ុល ពត ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​ទាំងអស់​។​នៅក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ក្រោម​ការដឹកនាំ​របស់​សម្តេច​ទាំង​៣ ស​មិ​ទិ្ធ​ផល​នៅក្នុង​វត្ត​ត្រពាំង​ធម៌​ត្រូវបាន​កសាងឡើង​វិញ​ជា​បន្តបន្ទាប​។​ជាក់ស្តែង​សមិទ្ធិផល​ដែ​​ល​ត្រូវ​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ក្នុង​ពេលនេះ​មាន​៖ សាលា​ធម្មសភា ស្រះ​ទឹក ដងទង់ បន្ទប់ទឹក និង​​សមិទ្ធិផល​មួយចំនួនទៀត ដែល​ចំណាយ​ថវិការ​សរុប​ចំនួន ១៥៣.៨៩៤​ដុល្លា​។​អ្នកចូលរួម​កសាង​មាន លោក ធី​វ ម៉េ​ត លោក គ​ង្គ ឃាង និង​លោកជំទាវ តុង ណា​រី ឯកឧត្តម សៅ សុខា និង​លោកជំទាវ លោ​DSC05295
​ក​វេជ្ជបណ្ឌិត វ៉េ​ន តិច​ឡា និង​លោកស្រី លី ពៅ ឧបាសក ង៉ូ​វ ណាន និង​ឧបាសិកា នុត ឡា រួមជាមួយ​សប្បុរសជន ក្នុង និង​ក្រៅ​ស្រុក អាជ្ញាធរ​ដែនដី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ក្រោយ​ការដឹកនាំ​របស់​ព្រះចៅអធិការ សំ ប៊ុនធឿន សាំង អ៊ី​ម និង​ក្រោម​ការជួយឧបត្ថម្ភ របស់​សម្តេច ហ៊ុន សែន សម្តេច​គតិ​ព្រឹទ្ធ​​បណ្ឌិត សម្តេច​ជហ្វា​វាំង គង់ សំអុល និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ទៀត​។
​ ​នៅក្នុង​ពិធី​សម្ភោ​ធ​សមិទ្ធិផល​នេះ​សម្តេច​ជហ្វា​វាំង គង់ សំអុល បាន​ចូល​បច្ច័យ​ប្រគេន​ព្រះសង្ឃ​វត្ត​ត្រពាំង​ធម៌​ចំនួន​១.០០០​ដុល្លា ( ជា​បច្ច័យ​របស់​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហមុនី ) និង​ប្រគេន​បច្ច័យ និង​ទ័យ​ទាន​ដល់​ព្រះសង្ឃ​ចំនួន ៣០​អង្គ ដែល​បាន​និមន្ត​ចូលរួម​ក្នុង​ពិធីបុណ្យ​ខាងលើនេះ​ផងដែរ​។​ដោយឡែក​យុវជន​កាកបាទក្រហម យុ​ជន​គណបក្ស​ប្រជាជន យុវជន​កាយ​រិ​ទ្ធ​ដែល​បាន​ចូលរួម​ក៏បាន​ទទួល​អំណោយ​ជា​ថវិកា​មួយចំនួន​ផងដែរ​។​DSC05290
​ ​ចំណែក​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៤០០​នាក់ ក៏ត្រូវ​បាន​លោក គ​ង្គ ឃាង ជា​អនុប្រធាន​មន្ទីរ​សាធារណៈ​ខេត្ត និង​លោកជំទាវ តុង ណា​រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែលជា​ផ្តើម​ធ្វើបុណ្យ​ឆ្លង​សមិទ្ធិផល​នានា​ក្នុង​វត្ត​ត្រពាំង​ធម៌ ក៏បាន​ចែក​ថវិកា​ជា​អំណោយ​គ្រប់ៗ​គ្នា​ផងដែរ​៕