លើកគ្នា​ពី​ស្រុក​ក្រគរ​និង​ក្រុង​ពោធិ៍សាត់​មកពី​៦​ឃុំ​សង្កាត់​តវ៉ា​រឿង​កា​យក​ថ្លៃ​រថយន្ត​ដឹកអុស​របស់​ក្រុមហ៊ុន​តែ​អាជ្ញាធរខេត្ត​ចុះ​ផ្ទាល់​មក​ដោះស្រាយ​បី​ចំនុច​បញ្ចប់រឿង​

0

​ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​មកពី​ក្រុង​ពោធិ៍សាត់​និង​ស្រុក​ក្រគរ​ស្មើរ​និង​៦​ឃុំ​សង្កាត់​ជាពិសេស​គឺ​ឃុំ​ឈើ​តុំ ឃុំ​ក្បាល​ត្រាច និង​ឃុំ​អន្លង់ត្នោត​មក​ច្រើនជាងគេ បាននាំគ្នា​លើក​កាន់​រូបថត​របស់​សម្ដេច ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រិ​ត្ត​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុនសែន មក​តវ៉ា​នៅ​សាលាស្រុកimage​ក្រគរ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ចំពោះ​ក្រុមហ៊ុន​ភៀ​ពី​ម៉ិច ដែល​គាបសង្កត់​ពួកគាត់​ដឹកអុស​យកលុយ​ក្នុង​មួយ​ឡាន​៤០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺ​ន​រៀល​.​ដោយ​ការតវ៉ា​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​សាលាស្រុក​ក្រគរ ប៉ុន្តែ​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់​តំណាង​ឲ្យ​អភិបាលខេត្ត​បានចេញ​មុខមក​ដោះស្រាយ តាម​បទបញ្ជារ​អភិបាលខេត្ត​ពោធិ៍​បញ្ចប់​ការ​តវ៉ានេះ​ថំ​នួន​បី​ចំណុច​។​ទា​ទង​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​កាត​វា​៉​រវៀង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​រហូត​លើកគ្នា​មកដល់​សា​សា​ស្រុក​ក្រគរ​នេះ ពួកគាត់​បាន​និយាយ​ឲ្យ​ដឹង​នៅមុខ​សាលាស្រុក​ថា ក្រុមហ៊ុន​ភា​ពី​មិ​ុ​ច បាន​ប្រើ​សិទ្ធ​អំណាច​ចាប់​រថយន្ត​ពួកគាត់​ដែល​ដឹកអុស​យកចេញ​ពី​ក្នុងព្រៃ​ដែល​ពួកគាត់​ជា​អ្នកទទួល​ចាំ​ទិញ​ពី​រទេះគោ​ក្របី​និង​គោយន្ត​ដើម្បី​ដាក់​រថយន្ត​ដឹក​យកទៅលក់​លើ​ទីផ្សា ឲ្យ​បង់​រថយន្ត​តាមតែ​ចិត្ត​នឹកឃើញ​ក្នុង​មួយ​រថយន្ត​ពី​៤០​មឺ​ុ​ន​រៀល​ទៅ​៥០​មឺ​ុ​ន​រៀល​ទើប​ឲ្យ​ពួកគេ​ឆ្លង​កាត់ចេញ​ទៅបាន ព្រោះ​ក្រុមហ៊ុន​នេះ​សំអាង​លើ​ច្បាប់រដ្ឋបាល​ព្រៃឈើ ដែល​ក្រុមហ៊ុន​នេះ​មាន​ក្រដាស់​(​ប៉េសេ​) ៕ ដូច្នោះ​ពួកគាត់​ជា​អ្នករក​សី​ុ​គ្រាន់តែ​ចិញ្ចើម​ជីវិត​គ្រួសារ​មិនអាច​ទទួលយកបាន​ព្រោះ​ពួកគាត់​ក៍​មិនបាន​ចូលទៅ​កាប់​អុស​នៅ​ដី​របស់​ក្រុមហ៊ុន​ភា​ពី​មិ​ុ​ច​នោះ​យកមក​លក់​នៅលើ​ទីផ្សា​នោះទេ គឺ​គ្រាន់តែ​បើកបរ​ឆ្លងកាត់​តាម​ដំបន់​នោះ​ប៉ុណ្ណោះ​៕ ដូច្នោះ​កាត​វា​៉​នេះ​សួ​ម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ពួកគាត់​ដោយ​ឲ្យ​ខាង​ក្រុមហ៊ុន​នេះ​យក​តំលៃ​ដូច​កាលពី​ក្នុង​មួយ​រថយន្ត​១០​ម៉ឺ​ន​រៀល​ទៅ​១៥​ម៉ឺន​រៀល​ទើបបាន​៕image (2)

​ក្រោយពី​ពួកគាត់​នាំគ្នា​មក​ធ្វើកា​តវ៉ា​នេះ​ភ្លាម ខាង​អាជ្ញាធរ​ស្រុក​ក្រគរ​ក៍បាន​ស្ដីបន្ទោស​ដល់​អ្នកដំណាង់​មក​ធ្វើកា​តវ៉ា​ដែល​មិនបាន​ឲ្យ​ដំណឹង​ដល់​អាជ្ញាធរ​ស្រុក​បានដឹង​មុន​ដើម្បី​ពិភាក្សាគ្នា​រក​ដំណោះស្រាយ ៕ ប៉ុន្តែ​អាជ្ញាធរ​ខេត្តពោធិ៍សាត់​ទទួលដំណឹង​លើ​ករណីនេះ​ភ្លាម លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់​ក៍​បានទទួល​បទបញ្ជារ​បី​ចំណុច​ពី​លោក ម៉ៅ ធ​និ​ន្ទ អភិបាលខេត្ត​ពោធិ៍សាត់ មក​ដោះស្រាយ​។image

​ចំនួន​បី​ចំនុច ដោយ​ទី​១​តម្រូវ​ឲ្យ​ក្រុមហ៊ុន​យក​តម្លៃ​ចំពោះ​ការដឹក​អុស​របស់​ប្រជាពលរដ្ឋ​ដូចដើម​វិញ​, ទី​២ មិន​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ស្រេច​តែ​ចិត្ត ដោយ​គ្មាន​ការពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ និង​ទី​៣ រង់ចាំ​អភិបាលខេត្ត​ដោះស្រាយ​គ្នា​ពេល​ក្រោយ ។ ក្រោយពី​លោក​អភិបាលខេត្ត​ដោះស្រាយ​ទាំងបី​ចំនុច​នេះ​រូ​ច​ភ្លាម ខាង​ក្រុមហ៊ុន​បាន​យល់ព្រម ជាពិសេស​ក្រុម​អ្នក​តវា​៉​របស់​ប្រជាពលរដ្ឋ​ក៍​បានទទួល​យល់ព្រមរ​បស់​អាជ្ញា​ខេត្ត​រំសាយ​បែកផ្លូវ​គ្នា​ទាំង​ទឹកមុខ​ញញឹម​លើ​ដំណោះស្រាយ​ដ៍​ពេញចិត្ត​និង​វៃឆ្លាត​របស់​អាជ្ញាធរខេត្ត​នេះ​តែម្ដង​៕