មន្ត្រី​ក្រសួង​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយ​ជិះ រថយន្ត​សេរី​ ​ទំនើប​មួយគ្រឿង​ក្រឡាប់​ជាច្រើន​ត្រឡប់​

0

​កំពង់ឆ្នាំង​៖ មនុស្ស​ប្រុស ស្រី​ចំនួន​៣​នាក់​ក្នុង​ម្នាក់​ជា​កុមារ ដែលជា​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយ​ជិះ​រថយន្ត​ទំនើប​មួយគ្រឿង បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ បន្ទាប់​រថយន្ត​នោះ​មាន​ល្បឿន​លឿន​ពេក​ដល់​ផ្លូវ​កោង​បត់​មិន​រួច ជាន់​ហ្វ្រាំង​ទាំងDSC07284​បង្ខំ​បណ្តាលអោយ​ក្រឡាប់​ចូល​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​តែម្តង​។ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង ៩​និង​១០​នាទី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​កោង ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។​ក្នុ​
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយ​ដឹ​ថា​៖ រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​ខាងលើ​ម៉ាក តូ​យូ​តា អា​វ៉ាន់​ហ្សា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC. 9486 ជា​រថយន្ត​ថ្មី​សន្លាង មាន​កុង​ទ័​រ​ទើបតែ​ជាង​១​ពាន់​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ប៉ុន្តែ​បានដឹងថា​៖ ជា​មន្ត្រី​ធ្វើការ​នៅ​ក្រសួង​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ ។
​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​៖ រថយន្ត​ខាងលើ​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ខេត្តបាត់ដំបង ទៅ​ភ្នំពេញ លើផ្លូវ​ជាតិ​លេខ​៥ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ជា​ផ្លូវ​កោង​បត់​ឆ្វេង ប​ន្តែ​ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន​ពេក រថយន្ត​មិនអាច​បត់​បាន​និង​ដោយសារ​អ្នកបើកបរ​ជាន់​ហ្វ្រាំង​បង្ខំ​ផង ក៏បាន​បណ្តាលអោយ​ក្រឡាប់​មក​ខាងស្តាំ​ដៃ​ជាច្រើន​ត្រឡប់​ចូលទៅ​ក្នុងភូមិ​ដា្ឋ​ន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​។DSC07287
​ក្រោយពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិៈ​ក្នុង​រថយន្ត​មាន​ចំនួន​៣​នាក់​មាន​ប្រុស​ម្នាក់​ស្រី​
​ម្នាក់ និង​កុមារ​ម្នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​​ដោយសារ​មាន​អ្នករងរបួស​ធ្ងន់ និង​ដោយសារ​គ្រួសារ​ខាងលើ​មាន​ទីលំនៅ​ក្រុងភ្នំពេញ​ផង​នោះ ទើប​​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជា​បន្តទៀត ។​ចំ​
​ចំណែក​រថយន្ត​រងគ្រោះ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច ស្ទូច​យក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ភូមិដ្ឋាន​ដែល​បាន​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ពួកគាត់​មួយចំនួន​៕