ផ្ទះមួយ​ខ្នង​ឆេះ​ខ្ទេច​ពេល​ម្ចាស់ផ្ទះ​កំពុង​ដេកលក់​កូនស្រី​អាយុ​៧​ឆ្នាំ​រងរបួស​រលាក​ខ្នង​ធ្ងន់ធ្ងរ​

0

​កំពង់ឆ្នាំង​៖ កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​រង​ការ​រលាក​ខ្នង​ធ្ងន់ធ្ងរ ដោយ​គ្រោះ​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក កាលពី​ម៉ោង ១១​និង​១៥​នាទី​យប់​ថ្ងៃទី​៧ ខែមិថុនា​ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​បុស្ស​មាស ឃុំ​ពពេល​​ស្រុក​បរិបូរ​ណ៌ ខណៈដែល​ម្ចាស់ផ្ទះ​កំពុង​ដេកលក់​យ៉ាង​ស្កប់ស្កល់ និង​IMG-20150608-WA0012ស្ទុះ​ចេញ​ស្ទើរតែ​មិនទាន់​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បានអោយ​ថា​៖ គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​ទាំង​
​ស្រុង​នោះ​មាន​ប្តី​ឈ្មោះ ផា ភឿន អាយុ​៤១​ឆ្នាំ ប្រព​ន្ឋ​ឈ្មោះ កង វឿន អាយុ​៥៥ ឆ្នាំ​គ្រួ សារ​នេះ​មាន​​កូន​៣​នាក់ ចំណែក​កូនស្រី​ប្អូន​ដែល​រងរបួស​ក្នុង​ហេតុ​ការ​ណ៏​នោះ មានឈ្មោះ ផាន់ សុខ​វី អាយ​៧​ឆ្នាំ ។IMG-20150608-WA0008
.​មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ដេក​លង់លក់​មិនបាន​ដឹងថា មាន​អគ្គីភ័យ​
​ឆាបឆេះ​ផ្ទះ​របស់ខ្លួន​ឡើយ ស្រាប់តែ​ពេល​អណ្តាតភ្លើង​បាន​ឆេះ​ពេញ​សំណុំ​ទៅហើយ​ទើប​ដឹងថាៈ​មាន ភ្លើង​ឆេះ​ផ្ទះ ហើយ​បាននាំគ្នា​ហក់ចុះ​មក​ដី ចំណែក កូនស្រី​រងគ្រោះ ដែល​មិនដឹង​ខ្លួន បាន​ឪពុក​ស្ទុះ​ចូលទៅ​ជួយ​ទើប​រួច​ពី​គ្រោះថ្នាក់​ដល់​ជីវិត តែ​បាន​រងរបួស​រលាគ​ពេញ​ខ្នង និង​ជើង​ធ្ងន់ ហើយ​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌ ។
​ ​ចំពោះ​ការខូចខាត គឺ​ឆេះ​អស់​ផ្ទះមួយ​ខ្នង​មាន​ទំហំ ៥​គុណ​និង​៧,៥​ម៉ែត្រ​ធ្វើ​ពី​ឈើ ក្រាល​និង​បាំង​​ជញ្ជាំង​ក្តារ ប្រក់​ស្លឹក និង​ឆេះ​អស់ ទ្រព្យសម្បត្តិ​ខ្ទេច​គ្មាន​សល់​អ្វី​នោះឡើយ ។IMG-20150608-WA0007 ចំណែកឯ​មូលហេតុ​​ទាំង​ម្ចាស់ ទាំង​សមត្ថកិច្ច​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ ដោយ​ម្ចាស់ផ្ទះ​មិនបាន​ដាក់ ការសង្ស័យ​​ទៅលើ​ចង្ក្រាន​បាយ និង​ចរន្ត​អគ្គី​នី​ឡើយ ដែល​សង្ស័យ​មាន​គេ​លួច​ដុត​៕