ប្រជាពលរដ្ឋ​ភូមិ​អន្លុង​កញ្ចុះ មក​តវ៉ា​សុំ​ដក​ប្រធាន​សហគម​ន៏​ចេញ​ចោទ​បាន​ កៀបសង្កត់​យកលុយ​ពី​ពួកគាត់​ក្នុង​ការដាក់​សម្រាស់​បន្តិច​បន្តួច​ជា​លក្ខណៈ​គ្រួសារ

0

​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​មកពី ភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង បាន​ឡើងមក​តវ៉ា ចោទ​លោក សៀន ធឿន ជា​ប្រធាន​សហគម​ន៏ ថា​៖​ប្រព្រឹត្ត​អំពើពុករលួយ កៀបសង្កត់​ជម្រិត​យកលុយ​ពី ប្រជា​នេសាទ តែ​បាន​បើកដៃ​អោយមាន​អ្នកDSC07292នេសាទ​ពី​ខាងក្រៅ​ប្រើ​ឧ​បករ​ណ៏​ល្មើសច្បាប់​ចូលក្នុង​តំបន់​ពួកគាត់​រស់នៅ​ប្រកបមុខរបរ​មិនកើត ។
​ការតវ៉ា​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​ស្នាក់ការ​ខ​ណ្ឌ័​រដ្ឋ បាល​ជលផល​កំពង់ឆ្នាំង ដោយ​តវ៉ា សុំអោយ​សមត្ថកិច្ច ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ជួយ​ដោះស្រាយ ដក​លោក​ប្រធាន​សហគម​ន៏​ន​សាទ​ខាងលើ​ចេញ​។​
​ ​ប្រជាពលរដ្ឋ​ទាំង​នោះបាន​លើកឡើងថា​៖ ប្រធាន​សហគម​ន៏​នេសាទ​អន្លុង​កញ្ចុះ ឈ្មោះ សៀន ធឿន បាន​ជម្រិត​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​បានដាក់​សម្រាស់​លក្ខណៈ​គ្រួសារ ចាប់ពី​១០០​ទៅ​៥០០​ដុល្លា​តាម​សម្រាស់​តូចធំ ។ អ្នកខ្លះ​មួយ​រដូវ​ទៅហើយ​មិនទាន់បាន​កៀរ​ម្តង​ផង តែ​បាន​បង់លុយ​អោយ​​សហគម​ន៏​រួចហើយ ។ ពួកគាត់​បានបញ្ជាក់​ថាៈ​សហគម​ន៏​បាន​កៀបសង្កត់​ជម្រិត​យកលុយ​ពី​ពួកគាត់​​តែ​បាន​បើកដៃ​អោយ​អ្នកនេសាទ​ពី​ខាងក្រៅ​មាន វៀតណាម ខ្មែរឥស្លាម មក​នេសាទ​ដោយ​ប្រើ​ឧ​បករ​ណ៏​​អូស​អួន អូស​ជន មង​បង្ក្រាប និង​ឧ​បករ​ណ៏​ឆៃ​រ៉ា​ជាដើម ។ ចាប់តាំងពី​កើត​សហគម​ន៏​នេះ​នៅ​ឆ្នាំ​២០១២
​មកដល់ពេលនេះ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ គ្មាន​ការរីកចំរើន​អ្វី​ឡើយ ហេតុនេះ​គឺ​ស្នើសុំ​អោយ​ដក​សហគម​ន៏ ចាស់​នេះ​ចេញ​ទាំងអស់​។DSC07293
​ ​តំណាង​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា មានឈ្មោះ ស៊ីវ សារិន បាន​សុំ​មិន​លើកឡើង​ពី​បញ្ហា​ប្រធាន​​សហគម​ន៏​ជំរិត​លុយ​ពី​ប្រជាពលរដ្ឋ​ដាក់​សម្រាស់​នោះទេ តែ​បាន​លើកឡើងថាៈ សហគម​ន៏​សព្វថ្ងៃ​ដែល​​មាន​លោក សៀន ធឿន ជា​ប្រធាន​សហគម​ន៏ គឺ​អសមត្ថភាព​ក្នុងការ​ដឹកនាំ បណ្តោយអោយ​អ្នក​ខាង​​ក្រោយ​ចូលមក​ប្រើ​ឧ​បករ​ណ៏​ខុសច្បាប់​មក​នេសាទ បំផ្លាញ មង សន្ទូច របស់​ប្រជាពលរដ្ឋ ហេតុនេះ​​ក្នុងនាម​លោក​តំណាងអោយ​ប្រជាពលរដ្ឋ សូមអោយ​សមត្ថកិច្ច និង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ដក​លោក​ប្រធាន​សហ​គន៍​សព្វថ្ងៃនេះ​ចេញ ។
​ ​ចំណែក លោក សៀន ធឿន ប្រធាន​សហគម​ន៏​នេសាទ​កន្លុង​កញ្ចុះ បាន​ឆ្លើយ​បដិសេធ​ន៏​ថាៈ​លោក​មិនបាន​យកប្រាក់​សូម្បី​១​រយ​លុយ​ខ្មែរ​ពី​អ្នកណាម្នាក់​ឡើយ ចំពោះ​បញ្ហា​មាន​អ្នករត់​ការដាក់​​សម្រាស់​អី​នោះ​លោក​មិនដឹង​ទេ ចំណែក​រឿង​អ្នកនេសាទ​ដែល​ប្រើ​ឧ​បករ​ណ៏ អូស​អួន អូស​ជន ពេល​ចូល មក​គឺ​លោក​ដឹកនាំ​បង្ក្រាប​រហូត ។ ពេលនេះ​បើ​ពួកគាត់​ចង់​ដក​លោក​ចេញ​លោក​មិន​បដិសេធ​ន៏​ឡើយ លោក​នឹង​ចេញ​ភ្លាម ប៉ុន្តែ​លោក​ធ្វើការ​ងារ​មាន​ខ្យែ​បណ្តោយ បើ​ខ្យែ​បណ្តោយអោយ លោក​នៅ​ធ្វើ ប្រធាន​សហគមន៍ គឺ​លោក​នៅតែ​ធ្វើ​ដដែល​។
​ លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បានអោយដឹងថា​៖ រឿង​ដក​សហគម​ន៏​មិនមែន​ចេះតែ​ដក​តាមតែ​ចិត្ត​នោះទេ លុះត្រាតែ​រកឃើញថា​សហ​គម​ន៏​មាន​កំហុស​ពិតមែន ទើប​មានការ​កោះប្រជុំ ពិភាក្សារ​គ្នា និង​បោះឆ្នោត​ជ្រើសរើស​រក​ប្រធាន​ថ្មី​មក​ជំនួស ។​ចំណែក​រឿង​ប្រជាពលរដ្ឋ​មក​ថ្ងៃនេះ​លោក​បានអោយ​តំណាង​ប្រជាពលរដ្ឋ​ចូលជួប​និង​ពន្យល់​ប្រាប់​គាត់​ថា​៖​មន្ត្រី​ជំនាញ​នឹង​ចុះ​សិក្សា​ស្រាវជ្រាវ​រឿងនេះ ហើយ​បើ​ឃើញថា​មាន​កំហុស នឹង​បើក​កិច្ចប្រជុំ​មួយ​ជ្រើសរើស​បេក្ខជន​ថ្មី​អោយ​សមា​​ជិ​ក​សហគម​ន៏​បោះឆ្នោត​ជ្រើស​រើ​ប្រធាន​ថ្មី​មក​ជំនួស​វិញ ហេតុនេះ​សូមអោយ​ពួកគាត់​វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ​សិន រង់ចាំ​សមត្ថកិច្ច​ធ្វើការ​សិន​៕DSC07291