ប្រជាពលរដ្ឋ​បង់សំណាញ់​ប្រទះឃើញ​ទារក​ទើបនឹង​កើត​ត្រូវបាន​ឪពុកម្តាយ​ចិត្ត​អប្រិយ​យកមក​បោះចោល​ក្នុង​ទឹកស្ទឹង​សៀមរាប​

0
????????????

​សៀមរាប ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​មួយ​ដោយសារតែ អ្នក​បង់សំណាញ់​បាន​ប្រទះឃើញ​ទារិកា​អភ័ព​ត្រូវបាន​ឪពុកម្តាយ​ចិត្ត​អប្រិយ រុំ​ទារក​និង​ក្រ​ម៉ា​ហើយ​យកមក បោះចោល​ទឹកស្ទឹង​អាង​ក្រពើ បង្ករ​អោយ​ប្រ ជា​ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ មាន​ភាព​តក់ស្លុត​អាណិត​ទារក​ដែល មិនទាន់​បានឃើញ​ពន្លឺ​ថ្ងៃ​ផង ត្រូវបាន​ឪពុកម្តាយ​យកមក​ចោល​ដូច​សត្វ​ធាតុ​។​IMG_20150608_165551
​ហេតុការណ៍​នេះ​ត្រូវបាន​អ្នកនេសាទ​ប្រទះឃើញ​នៅវេលា​ម៉ោង​៣.៣០​នាទី​ថ្ងែ​ទី​៨​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិតនៅ​ស្ពាន​អាង​ក្រពើ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេ​ត្ត​ការណ៍​បាន​ឲ្យ​ដឹងថា ខណៈពេលដែល​ក្រុម​អ្នក​បង់​ត្រី បាន​ប្រទះឃើញ​ក្រ​ម៉ា​ពត៍​ក្រហម​មួយ​ដុំ អណ្តែត​ទឹក​មកជា​ប់​និង​ច្រាំង​ស្ពាន ទើប​មានការ​សង្ស័យ ទើប​នាំគ្នា​ចុះទៅ​រើស​មើល​ស្រាប់តែ​ឃើញ​ទារិកា​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

????????????
????????????

​ទើប​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ផ្អើល​ឈូឆរ និង​បាន​សម្តែង​នូវ​ការសោកសង្វេក​យ៉ាងខ្លាំង​ចំពោះ​ទារិកា​ស្រី​នេះ ហើយ​អ្នក​ខ្លះទៀត​ឈរ​យំ​រៀបរាប់ថា​គ្នា​ខំ​មក​ចាប់កំណើត​ជាមួយ​ហើយ តើ​ហេតុអ្វី​ក៍​សម្លាប់​គ្នា​ទៅវិញ​អ្នក​ខ្លះទៀត​ឈរ​ជេ​ប្រ​ម៉ា​ទ​ទៅលើ​ឪពុក ម្តាយ ដែលមាន​ចិត្ត​តិ​រិ​ច្ឆា​ន​ស្គាល​តែ​ការសប្បាយ តែ​គ្មាន​ភាព​ទទួលខុសត្រូវ តាម​ការ​សណ្ឋាន​បាន​ឲ្យ​ដឹងថា ទារិកា​មាន​អាយុ​ប្រហែល​៧​ទៅ​៨​ខែ សាកសព​ត្រូវបាន ប្រជាពលរដ្ឋ និង​លោក មេ​ប៉ុស្តិ៍​សាលា​កំរើក នាំគ្នា​នាំយកទៅ បញ្ចុះ​នៅ​គោក​តា​មោ​ល​ខាងកើត​វត្ត​ស្វាយ​។​

????????????
????????????

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​យុ​វ័យ និង​ឪពុកម្តាយ​ទាំងអស់ ត្រូវ​គិត​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិនទាន់​ចង់បាន បុត្រ មិនទាន់​ព្រមព្រៀង សូម​ឲ្យ​ចេះ​ការពារ កុំ​ឲ្យ​ជ្រុលជ្រោះ នាំ​ឲ្យ​មាន​បាបកម្ម​និង​មាន​វិបដិសារី​រហូត​អស់ មួយជីវិត ទោះជា​ខំប្រឹង​កុហក​អ្នក​ដ៏​ទៃ ក៏​មិនអាច​កុហក​ខ្លួនឯង​បានទេ ។

​ដោយ ប៊ុត សាម