ជនសង្ស័យ​២​នាក់ ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​បរទេស​២​នាក់​ប្តី​ប្រព​ន្ឋ បានសម្រេច រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​

0

​ជនជាតិ​បរទេស​២​នាក់​ប្តី​ប្រព​ន្ឋ ជិះ​ម៉ូតូឌុប​គ្នា​ដើរលេង ត្រូវ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​ជិត​រួច​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពួកគេ​បានសម្រេច ហើយ​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិ​ភាពមិន​រំខាន​ដល់​សមត្ថកិច្ច ។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​មហាមន្ត្រី ជាប់​របង​ខាងត្បូង​ពហុ​កីឡដ្ឋាន​ជាតិ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​សាក្សី​ជា​អ្នកលក់​មីឆា ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ ជនជាតិ​បរទេស​២​នាក់​ប្តី​ប្រព​ន្ឋ ជិះ​ម៉ូតូ​ម៉ាក​SUZUKI Hayate​ពណ៍​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1J-4707 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច លុះ​3មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក មក​អែប​ក្បែរ​និង​បានធ្វើ​សកម្ម​ភាណ​ឆក់​ទូរស័ព្ទដៃ ពី​ជនជាតិ​បរទេស ដែល​ត្រូវជា​ប្រព​ន្ឋ​ដែល​ជិះ​ពីក្រោយ កំពុងតែ​កាន់​ទូរស័ព្ទ​នៅក្នុង​ដៃ រួច​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ទាល់តែសោះ ។​​បើតាម​សម្តី​ជនរងគ្រោះ​ជា​ប្តី បានឱ្យដឹងថា ពួកគេ​២​នាក់​ប្តី​ប្រព​ន្ឋ គឺជា​ជនជាតិ​អា​មេ​រិច​កាំ​ង ទើបតែ​មកលេង​ប្រទេស​កម្ពុជា​១​សប្តាហ៍​តែប៉ុណ្ណោះ ដោយបាន​ឌុប​គ្នា​ដើរលេង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទដៃ ម៉ាក ASUS Fone6 ពី​ប្រព​ន្ឋ​របស់ខ្លួន ដែល​ជិះ​ពីក្រោយ​តែម្តងទៅ ។​4 2
​ ​បន្តិចក្រោយមក​មាន​ស​ម​ត្ថ​កិច្ច​ជាច្រើន​នាក់ កំពុង​ជិះ​ល្បាត​បានឃើញ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ រួច​បាន​ឌុប​ជនរងគ្រោះ​ទៅ​បុ​ស្តិ៍ ដើម្បី​ធ្វើការ​សួរនាំ និង​ដាក់​ពាក្យបណ្តឹង ប៉ុន្តែ​ពេលទៅដល់​បុ​ស្តិ៍​ន គ​របាល​រដ្ឋ​វាលវង់ ជនរងគ្រោះ​២​នាក់​ប្តី​ប្រព​ន្ឋ បែរជា​មិន​ដាក់ពាក្យ​បណ្តឹង​ទៅវិញ គ្រាន់តែ​ចង់ឱ្យ​សមត្ថកិច្ច រក​ទូរស័ព្ទ​របស់ខ្លួន​វិញ​តែប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​បាន​ជិះ​ម៉ូតូ ទៅ​កន្លែង​ខ្លួន​ស្នាក់នៅ​វិញ​តែម្តង ៕