​បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​បត់​ឆ្លងផ្លូវ​មិន​ស៊ីញ៉ូ ត្រូវ​ម៉ូតូ​SL​បុក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

0

​ ​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ និង​ម្នាក់ទៀត​របួសស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ​បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង បត់​ឆ្លងផ្លូវ​ដោយ​មិនបាន​បើកភ្លើង​ស៊ីញ៉ូ ក៏​ជ្រុល​បុក​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង ។​
​ ​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ច្រកចូល​សណ្ឋាគារ តារា​អ៊ែរ​ផត តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1BA-4440 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង3ទិសដៅ​ពី​លិចទៅ​កើត ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2J-6645 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា ហើយ​បត់​ឆ្លងផ្លូវ ដោយ​មិន​បើកភ្លើង​ស៊ីញ៉ូ ក៏ត្រូវ​បាន​ម៉ូតូ​បុក​ចំ​ពី​ជុំ​ហៀ​ង​ពេញទំហឹង បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ បោក​ខ្ទប់​និង​កញ្ចក់​រថយន្ត រងរបួស​ធ្ងន់ធ្ងរ​ម្នាក់ និង​ស្រាល​ម្នាក់ ។​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​តៃកុង​រថយន្ត​សមត្ថកិច្ច​មិនបាន​ឃាត់ បែរជា​បណ្តោយ​ឲ្យ​ឡើង​រថយន្ត​មួយគ្រឿង​ទៀ​តទៅ​បាត់ និង​ទុក​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕4 1