​មន្ត្រី​អាវុធ​ហ​ត្ត​ម្នាក់ ស្រវឹង​បើករថយន្ត​បុក​ធុង​សាំ​ប្រេង​ឥន្ទ​នៈ ក្រុមហ៊ុន​តេ​លា សំណាងល្អ​មិន​ផ្ទុះ​

0

ហេតុការណ៍​គ្រឿង​ថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយសារតែ​មន្ត្រី​អាវុធហត្ថ​ម្នាក់ ស្រវឹងស្រា​បើករថយន្ត​តា​កូ​ម៉ា​មួយគ្រឿង ហើយ​រឺ​យ៉ែ​ថយក្រោយ​រង​ការខូចខាត តែ​សំណាងល្អ​មិន​រងរបួស​ដល់​មនុស្ស និង​ផ្ទុះ​ធុងសាំង ។ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​
​ ​តាម​សាក្សី​ដែលជា​បុគ្គលិក នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​តា​កូ​ម៉ា​មួយគ្រឿង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ ឡេង វ៉ា បាន​បើករថយន្ត​តាម​បណ្តោយ​ផ្លូវ​លេខ​៧២១ ក្នុង4ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​១៨២ ខណៈ​មកដល់​ចំណុច​មុខ​ប្រេង​ឥន្ទ​នៈ​តេ​លា ក៏បាន​រ៉ឺ​យ៉ែ​ថយក្រោយ បំណង​បត់​ទៅក្រោយ​វិញ ហើយ​បាន​ជ្រុល​ទៅបុក​និង​ធុងសាំង បណ្តាល​ឲ្យ​រង​ការខូចខាត តែ​សំណាងល្អ​មិនមាន​រងរបួស​ដល់​ម​នុស្ស និង​ផ្ទុះ ។​
​ ​ក្រោយពេល​កើតហេតុ ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ និង​ម្ចាស់​រថយន្ត​បង្ក បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ម្ចា​ង់​ប្រេង​ទា​សំណង​៣០០​ដុល្លារ តែ​មន្ត្រី​បង្ក​នោះ​មិន​ព្រម ទើប​ហៅ​សមត្ថកិច្ច​ចុះមក​យក​រថយន្ត ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕1 2