​ស្ត្រី​ម្នាក់​ជិះ​កង់​ដឹក​ផ្លែ​ព្រីង​ទៅ​លក់​ត្រូវ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​ប៉ើង​១០​ម៉ែត្រ​របួសធ្ងន់​

0

​កំពង់ឆ្នាំង​៖​ ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់ ខណៈ​គាត់​ជិះ​កង់​ដឹក​ផ្លែ​ព្រីង​ទៅ​លក់​នៅពេល​ទៀបភ្លឺ ត្រូវបាន​រថយន្ត​មួយគ្រឿង​បុក​ចំ​ក្រោយ​ពេញទំហឹង ប៉ើង​ជាង​១០​ម៉ែត្រ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​០៥​នាទី ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦​និង​៩៧ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​មានឈ្មោះ ប្រាក់ លឿន អាយុ​៥២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ស្រាំង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​មុនពេល​កើតហេតុ គាត់​បាន​ជិះ​កង់​ដឹក​ផ្លែ​ព្រីង​មួយ​កញ្ជើរ​តូច​យកមក​លក់​នៅ​ផ្សារ​កំពង់ឆ្នាំង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​រូបគាត់​ដួល​ត្រឡប់ត្រឡិន​ប៉ើង​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​DSC05339សន្លប់ រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​ក្រោយពេល​កើតហេតុ​ជិត​១​ម៉ោង ទើប​ឃើញ​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​ជនរងគ្រោះ បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​សង្គ្រោះ​ព្យាបាល​ល​។ នៅក្នុង​បន្ទប់​លាង​របួស​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង គេ​ឃើញ​លោកគ្រូ អ្នកគ្រូ​ពេទ្យ​កំពុង​លាង និង​ដេរ​របួស​ជាច្រើន​ថ្នេរ​ចំនួន​៤​កន្លែង​អោយ​ជនរងគ្រោះ​ដែល​សន្លប់​មិនដឹង​ខ្លួន​រហូតមក​គឺ​៖ រងរបួស​ធ្ងន់​នៅលើ​ថ្ងាស លើ​ចង្កា លើ​ថ្ពាល់​ស្តាំ​យ៉ាងជ្រៅ និង​របួស​ដើមដៃ​ខាងស្តាំ​។​
​ ​ករណី​គ្រោះថ្នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា​៖​ទំនង​រថយន្ត​បង្ក​បើកបរ​ងោកងុយ ឬ​ចាំង​ភ្លើង​ហ្វា​រថយន្ត​មកពី​មុខ ទើប​បង្ក​គ្រោះថ្នាក់​ដល់​ស្ត្រី​រងគ្រោះ​ខាងលើ ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន បើក​គេចខ្លួនបាត់​។​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដូចខាងលើ​នេះ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យាន្ត​យន្ត ឬ​កង់​ម៉ូតូ គួរតែ​ចាប់​ចំណាំងផ្លាត​នៅ​DSC05343កន្ទុយ​ខាងក្រោយ ដើម្បីអោយ​អ្នកបើក​ពីក្រោយ​អាច​មើលឃើញ ទើប​អាច​ជៀសវាង​ពី​គ្រោះថ្នាក់​ជាយថាហេតុ​បាន ម្យ៉ាងទៀត​បើសិន​មិន​ពាក់​ចំណាំងផ្លាត​នៅពេល​យប់ ពេល​មាន​គ្រោះថ្នាក់ គឺ​យើង​ដែលមាន​កង់​ម៉ូតូ ឬ​យាន្ត​យន្ត​ដែល​គ្មាន​ចំណាំងផ្លាត​បំពាក់​ពីក្រោយ​នោះ គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕ប៊ុន វាសនាDSC05326