​​៣​ថ្ងៃ​អាវុធហត្ថ​ខេត្ត​បង្ក្រាបបាន​បទល្មើស​ឈើ​ក្រ​ញួ​ង​ជាង​២០០០​គី​ទ្បូ​ក្រាម​និង​រថយន្ត​៣​គឿង​ស​ប្រគល់​អោ​រដ្ឋបាល​ព្រៃឈើ

0
????????????????????????????????????

​សៀមរាប ចរាចរ​ណ៏​ឈើ​ក្រ​ញួ​ង​នៅ​ខេត្តសៀមរាប​ចាប់ផ្តើម​មានការ​គំ​រើ​ក​ទ្បើង​វិញ​ដោយសារតែ​ខាង​រដ្ឋបាល​ព្រៃឈើ​មិនសូវមាន​សមត្ថភាព​ធ្វើការ​បង្ក្រាប​ប៉ុន្មាន​នោះ ជាក់ស្តែង​ដូច​ការបង្ក្រាប​បទល្មើស​ឈើ​ក្រ​ញួ​ង​រយះពេល​៣​ថ្ងៃ ដែល​ធ្វើការ​បង្ក្រាប​​ដោយ​កំលាំង​អាវុធហត្ថ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយឯក ស្រី​យូ​រ៉ា មេបញ្ជាការ រង ទទួលបន្ទុក​យុ​តិ្ត​ធ​ម៏ ដោយ​មានការ​សម្របសម្រួល​ដោយ​លោក​សុក​កែវ​បណ្ឌិត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ករណី​​ដឹកជញ្ជូន​រក្សាទុក​ស​ន្និ​ផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​ចំណុច​ស្រុក​ពួក​និង​ស្រុក​អង្គរធំ​របស់​ខេត្តសៀមរាប​ចាប់​​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៨ ខែមិថុនា​ឆ្នាំ​២០១៥​និង​ដកហូត​បាន​ឈើ​ក្រ​ញួ​ង​និង​បេង​ចំនួន​ជាង​២០០០​គី​ទ្បូ​ក្រាម ហើយ​ព​ញ្ជូ​ន​​មកកាន់​ទីបញ្ជាការ​ក​ង​រាជ​ងា​វុ​ធ​ហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​។​លោក​វរសេនីយឯក ស្រី​យូ​រ៉ា មេបញ្ជាការ រង ទទួលបន្ទុក​យុ​តិ្ត​ធ​ម៏​បាន​ប្រាប់​នាក់​កាសែត​យើង​ថា​ការចុះ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញួ​ង​ដែល​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញារង​នេះ​បាន​ចុះ​ប្រតិ​ប​ត្ត​ការ​៣​ថ្ងៃ​ជាប់​គ្នា ហើយ​ចែកចេញជា​ពីរ​មួយ​នៅ​ស្រុក​អង្គរធំ​ពីរ​នៅ​ស្រុក​ពួក​ដោយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​ណ៏​ជាមួយ​មូលដ្ឋាន​​កងរាជអាវុធហត្ថ​ស្រុក​អង្គរធំ​និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពួក ទើប​កំលាំង​របស់លោក​ធ្វើការ​បង្ក្រាប​បានជា​បន្ត​​បន្ទាប់​។ លោក​បាន​បន្តទៀតថា​នៅក្នុង​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៥ កំលាំង​របស់

????????????????????????????????????
????????????????????????????????????

លោក​បាន​បង្ក្រាប​បទ​ល្មើ​ឈើ​ក្រ​ញួ​ង​​នៅក្នុង​ភូមិ​ផ្លុ​ង ឃុំ​លាងដៃ ស្រុក​អង្គរធំ ដកហូត​បាន​ឈើ​ក្រ​ញួ​ង​ចំនួន​២១​ដុំ ស្មើ​និង 0.99 ម៉ែត្រ​គីប និង​ឃាត់ រថយន្ត​ម៉ាក​ហ្វី​ហិន​ដាយ​ចំណុះ​មួយ​តោន​ព​ណ៏​ខៀវ ពាក់​ផ្លាកលេខ​ពោធិសាត់ ២​អេ ០២៦២ មួយ​គឿង ។​លោក​វរសេនីយឯក ស្រី​យូ​រ៉ា មេបញ្ជាការ រង ទទួលបន្ទុក​យុ​តិ្ត​ធ​ម៏ បាន​បន្តទៀតថា ហើយ​នៅ​ថ្ងៃទី​៧ ខែ​​មិថុនា កំលាំង​សមត្ថកិច្ច​របស់លោក​បាន​បន្តធ្វើ​ការ​ករណី​១​ទៀត​នៅក្នុង​ភូមិ សសរស្តម្ភ ឃុំ សសរស្តម្ភ ស្រុក​ពួក ដកហូត​​បាន​ឈើ​ក្រ​ញួ​ង​ចំនួន​១៩២២ គី​ទ្បូ​ក្រាម ឈើ​បេង​ចំនួន​១៦​ដុំ ព្រមទាំង​គល់​បេង​ចំនួន​២​គល់​និង​ដកហូត​រថយន្ត​ដែល​​មធ្យ​បាយ​ដក​បទល្មើស​ម៉ាក​ឆ្លាម​សេរី​២០០០​ព​ណ៏​ប្រផេះ​ពាក់​ផ្លាកលេខ​សៀមរាប ២​អា ៧១៧៩​មួយ​គឿង លុះដល់​ថ្ងៃទី​៨​ខែ​ដ៏​សមត្ថកិច្ច​បន្តធ្វើ​ការបង្ក្រាប​បទល្មើស​ឈើ​ក្រ​ញួ​ង​នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ បាន​ដកហូត​បាន​ឈើ​ក្រ​ញួ​ង​ចំនួន​២៩​ដុំ ស្មើ​និង ១៥០ គី​ទ្បូ​ក្រាម និង​ដកហូត​រថយន្ត​ឆ្លា​ប​បាន​មួយ​គឿង​ទៀត​ផងដែរ​។​បច្ចុប្បន្ន​ឈើ​ក្រ​ញួ​ង​ហើយ​និង​រថយន្ត​ដែលជា​មធ្យ​បាយ​ដឹក​បទល្មើស​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​​ប្រគល់​ទៅអោយ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ទទួល​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​នៅ​​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥​នេះហើយ​ដែរ​។​ប៊ុន វាសនា