មុខរបរ​លក់​ចង្រិត​ក៏​អាច​ចិញ្ចឹម​កូន​ដោយ​ពុំ​ចាំបាច់​ពឹង​ស្វា​ម៉ី ឬ​ធ្វើ​ចំណាកស្រុក​ទៅ​ថៃ

0

​ ​បន្ទាយ​មាន​ជ័​យៈ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ ឬ​ត្រឡប់មកវិញ​លោកអ្នក​ប្រាកដជា​មិនអាច​រំលោង​បាន នូវ​ចំណី​ដែល​ជាទី​ពេញនិយម ដូចជា ចង្រិត កណ្តូប ដុក​ឌឿ ក​ន្ទេះ​ឡង់ នៅ​សងខាង​ផ្លូវជាតិ​លេខ​៥​ប្រមាណ​ជា​១០​តូប ស្ថិតនៅ​ចំនុច​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ។
​សត្វ​ទាំងនេះ​វា​មិន​គ្រាន់តែ​ជាទី​ចាប់​អារ​ម្ម និង​ចង់​ទទួលទាន មិន​ថា​បុរស ឬ​ស្ត្រី​នោះទេ វា​ក៏​ជា​ចំណូល​ដ៏​សំខាន់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​អ្នកលក់​ទាំងនោះ​ផងដែរ ។4
​ជាក់​ស្តែ​ស្ត្រី​ម្នាក់ ឈ្មោះ ខា អាយុ​៤១​ឆ្នាំ ក្នុងចំណោម​អ្នលក់​ទាំងអស់​និង​ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់​ផង​នោះ បានអោយដឹងថា រូបគាត់​បាន​ប្រកប​របរ​លក់ ចង្រិត កណ្តូប ដុក​ឌឿ ក​ន្ទេះ​ឡង់ នេះ​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ដោយ​ដើមឡើយ​មានតែ​២​ទៅ​៣​តូប​តែប៉ុណ្ណោះ ។ ការប្រកបមុខរបរ​នេះ​ធ្វើអោយ​គាត់​អាចមាន​ចំណូល​គួរសម​សម្រាប់​ចិញ្ចឹម​ខ្លួន និង​កូន​ដោយ​ពុំ​ចាំបាច់ ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ព្រោះថា មុខរបរ​នេះ​មិន​ហត់នឿយ​ប៉ុន្មាន​នោះទេ 5ដោយ​គ្រាន់តែ​ទទួល​ទិញ​កណ្តូប ឬ​ក​ន្ទេះ​ឡង់ មក​បំពង​ខ្លាញ់​ដាក់លក់​នៅ​ហ្នឹង​មុខផ្ទះ​ជាការ​ស្រេច ។ សម្រាប់​ការលក់ដូរ​នេះ ក្នុង​មួយថ្ងៃ​លក់​អស់ពី​៣​ទៅ​៥​គីឡូក្រាម បើ​ប៉ះ​រដូវ​បុណ្យទាន ឬ​រដូវវស្សា​ដែលមាន​ទឹក​លេង អាច​លក់​អស់ពី​៥​ទៅ​១០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូ​ចង្រិត ដែល​ចិញ្ចឹម​តំលៃ​៧​ពាន់​រៀល លក់​វិញ​១​កំប៉ុង​២៥០០​រៀល ចំណែក​ចង្រិត​ធម្មជាតិ​ទិញ​ចូលក្នុង​១​គីឡូ​២១០០០​រៀល លក់​វិញ​១​កំប៉ុង​៣០០០​រៀល ។ សម្រាប់​ចង្រិត​១​គីឡូ​ស្មើរ​និង​១០​កំប៉ុង​ពេល​ចំអិន​រួច ។ ជាមួយនិង​មុខរបរ​នេះ​គាត់​អាច​ចិញ្ចឹម​កូន​អោយទៅ​រៀន និង​បាន​ទិញ​សម្ភា​រៈដូវ​ជា​ទូទឹកកក និង​សម្ភារៈ​ដទៃទៀត​បានជា​ច្រើន ។​ប៊ុន​ វាសនា

3