កងរាជអាវុធហត្ថ​កំ​ពង់​ធំ​ស្នាក់ការ​សន្ដិសុខ​៦០១​បង្ក្រាប់បាន​មុខសញ្ញា​ចោរប្លន់​៣​នាក់​

0

​ប៊ុន​រិទ្ធី កំពង់ធំ​=​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០១៥ វេលា​ម៉ោង ៩​និង​៥​នាទី កងរាជអាវុធហត្ថ​កំ​ពង់​ធំ​ស្នាក់ការ​សន្ដិសុខ​៦០១ បាន​ចុះបង្ក្រាប់​មុខសញ្ញា​ចោរប្លន់​បាន​ចោរ​ចំនួន​៣​នាក់ ការចុះ​បង្ក្រាប់​នេះ​ដឹកនាំ​ដោយ វី​រះ​សេនីយ៍​ត្រី សួស​សុ​វណ្ណា និង កំលាំង​1433910374839កងរាជអាវុធហត្ថ​ស្នាក់ការ​សន្ដិសុខ​៦០១​ចំនួន​៨​នាក់ ដោយ​មធ្យោបាយ​រថយន្ដ​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង អាវុធ អាការ ២​ដើម ចេញ​ស្ទាក់​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ត្រង់ចំនុច ភូមិ​ជ័យជំនះ ឃុំ កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​
ក្នុង​ហេតុ​ការ​នេះ បាន​ឃាត​ខ្លួន ជនសង្ស័យ​បាន​៣​នាក់ ទី​១ មានឈ្មោះ យ៉ា​ត់ ណា​វីន ហៅ វង់​វី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​លំនៅដ្ឋាន​នៅ​ភូមិ អូរ​តា​សុខ ឃុំ​ពេ​ជ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ទី​២ មានឈ្មោះ រឹត ឆែម ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅដ្ឋាន នៅ​ភូមិ​បល្ល័ង្ក ឃុំ​បល្ល័ង្ក ស្រុក​បារាយ៍ ខេត្តកំពង់ធំ និង​ទី​៣ ឈ្មោះ ផាន់​ដា​រ៉ា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅដ្ឋាន នៅ​ភូមិ ដើម​ជ្រៃ ឃុំរ​ការ​កោង ស្រុក​មុខកំពូល ខេត្តកណ្ដាល ទទឹង​និង​នោះបាន​ដកហូត​បាន​អាវុធ ខ្លីម៉ាក ROLO ៦​អ៊ីង លេខ​៧៤៨១ មាន​គ្រាប់​៤​គ្រាប់ ម៉ូតូ​សង ១២៥ ២​គ្រឿង ទូ​ស័ព្ទ​ដៃ​៣ គ្រឿង កូនសោរ​ខ្សៀរ​លេខ ១០ ចំនួន​១ ថ្នាំ​បំពុល​សត្វ ១ ថង់​ហែក​រួច ចំណី​ជា​សាច់​លាយថ្នាំ​ពុល​រួច​ចំនួន ៦​ដុំ ទំងន់ ១,៤​គីឡូក្រាម វត្ថុ​តាំង​និង​ជនសង្ស័យ​ត្រូវបាន​ស្នាក់ការ​៦០១​កំពង់ធំ សហ​ការណ៍​ជាមួយនិង​1433910361265មន្ទីរ​ស្រាវជ្រាវ​និង​យុ​ត្តិ​ធ​ម៍​កសាង​សំនុំរឿង ប​ញ្ចូ​ន ទៅ​ទី​ស្នា​ការ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ រួច​ប​ញ្ចូ​ន​បន្ដទៅ​ប្រព័ន្ធតុលាការ សាលាដំបូង​ខេត្តកំពង់ធំ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​
​លោក​វី​រះ​សេនីយ៍​ត្រី សួស សុ​វណ្ណា បាន​មានប្រសាសន៍ថា ក្នុងទិសដៅ​ខាងមុខ យើង​មាន​គោល​ចំហ​តែមួយ​គឺ​បង្កា និង​ប​ង្គ្រា​ប់​អោយបាន​រាល់​បទល្មើស​ទាំងឡាយ​ដែល​ខុសច្បាប់ ហើយ​ដែល​កើត​មាននៅ​តំបន់​យើង​ឈរជើង ជាក់ស្ដែង​គឺ​កំលាំង​របស់​យើង​បានចេញ​ដើរល្បាត​ក៏​ប្រទះ​ករណី​ចោរប្លន់ ប្រដាប់អាវុធ ៣​នាក់​រួម​និង​វត្ថុតាង​មួយចំនួន ដែល​ត្រូវបាន​បង្ក្រាប់​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ ហើយ​ក្នុងនោះដែរ​យើង​ក៏បាន​គោរព​តាម​បទ​បញ្ចា​របស់ អែក​ឧ​ត្ត ឧ​ត្ត​ម សេនី សៅ សុខា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​បទ​បញ្ចា​របស់ ឧ​ត្ត​ម​សេនី​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដែរ​៕ ប៊ុន រិទ្ធី​
1433910430572