រឿង​ដីព្រៃ​ជាង​២០០​ហិច​តា ត្រូវបាន​ប្រជា​ពល​រដ្ន​ចោតថា​លោក អ៊ឺ​ម​ថន អភិបាលស្រុក​កំពង់ស្វាយ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ឈូសឆាយ​អត់​ច្បាប់​ត្រូវបាន​បំភ្លឺ​

0

​ប៊ុន រិទ្ធី កំពង់ធំ​= ដីព្រៃ​ជាង​២០០​ហិច​តា ត្រូវបាន​ប្រជា​ពល​រដ្ន​ចោតថា​លោក​អ៊ឹម​ថន អភិបាលស្រុក​កំពង់ស្វាយ ឃុ​ត​ឃិត​ជាមួយ លោក​យស់ បញ្ញា​រិ​ទ្ធ អភិបាលរង​ស្រុក ព្រមទាំង​អាជ្ញា​ធ័​រ ដែនដី អោយ​ឈ្មួញ​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​នី​ពេជ្រ Image37ឃុំ​នី​ពេជ្រ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នោះ​ត្រូវបាន​លោក អ៊ឹម​ថន​បកស្រាយ​ថា​ក្នុង​រឿង​នោះ​លោក​ពុំបាន​ឃុ​ប​ឃឹ​ត ស​ញ្ញេ​លក់​ដូច​ប្រជា​ពល​រដ្ន​ចោត​ប្រកាន់​នោះទេ ។​
បើតាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​និង​មហាជន​ជួរ​មន្ដ្រីរាជការ​បានអោយ​ដឹងថា លោក​អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ​ពុំបាន​ពាក់ព័ន្ធ និង​រឿង​ដីធ្លី​នេះ​ទេ អ្នក​ដែល​ពាក់ព័ន្ធ​គឺ​លោក យស់ បញ្ញា​រិ​ទ្ធ​ដែលមាន​រឿងអាស្រូវ ជាច្រើន ជាមួយ​រឿង​ដី​ធ្លា ដូចជា​ឈូសឆាយដី ព្រៃ​លិច​ទឹក ដុតបំផ្លាញ​ព្រៃ​លិច​ទឹក រំលោភ​យក​ដី​ប្រជា​ពល​រដ្ន​ដោយ​ស៊ីសំណូក ទទួល​សំណែន​ផ្អែមមាត់ផ្អែមករ រួច​ដោះស្រាយ ដោយ​យក​ដី​ប្រជា​ពល​រដ្ន​ដែល​ធ្លាប់​ធ្វើស្រែ​អាស្រ័យ​ផល ជាច្រើន​ឆ្នាំ​មកហើយ​នោះ ធ្វើ​ប្លង់​អោយទៅ​អ្នកមាន​លុយ ទុកអោយ​ប្រជា​ពល​រដ្ន ទ្រ​ហរ​យំ ដោយ​គ្មាន​ដី​ធ្វើស្រែ រហូត​ដី​ជាង​២០០​ហិច​តា​នេះ​ទៀត​ត្រូវ​ប្រជា​ពល​រដ្ន​ថា​បាន​ឃុបឃិត តាំង​អភិបាលរង​ស្រុក រហូតដល់​អាជ្ញា​ធ័​រមូល​ដ្នា​ន ត្រូវបាន​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់​។​Image28
បើ​យោង​ការបកស្រាយ​របស់លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ នៅក្នុង​កិច្ច​សម្ភាស​បាន​ឆ្លើយ​ប្រាប់ នគរវត្ត​ថា ក្នុង​រឿង​ដីធ្លី​នេះ លោក​ពុំមាន​ការពាក់ព័ន្ធ ស​ញ្ញេ លក់ដូ​ចការ​ចោត​ប្រកាន់​នោះទេ ព្រោះ​លោក​មាន​ជំងឺ​ប្រចាំកាយ នៅតែ​មួយកន្លែង ពុំ​អាច​ចេញទៅ​ប្រព្រឹត្ត អំពើ​ខុសច្បាប់​ដូច​ការ​ចោត​ប្រកាន់ របស់​មហាជន ក៏ដូចជា​ប្រជា​ពល​រដ្ន​នោះដែរ មានតែ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ផ្សេងៗ​ជូន​ពល​រដ្ន និង​ជួយ​សំរួល​រាល់​កង្វះខាត​ជូន​ពល​រដ្ន​តែប៉ុណ្ណោះ​។​Image26
ក្នុង​បញ្ញា​នេះ​ប្រជា​ពល​រដ្ន​ក្នុងស្រុក​កំពង់ស្វាយ បាន​ចោត​ប្រកាន់ លោក យស់ បញ្ញា​រិ​ទ្ធ អភិបាលរង ស្រុក​កំពង់ស្វាយ​ថា ជា​អ្នកបង្ក​ព្យុះភ្លៀង ទាំង​ដី​វាល​ក្រោម និង​ដី វាល​លើ មិនតែប៉ុណ្ណោះ​រាល់​បទល្មើស​ទាំងអស់​ត្រូវ​បាន​លោក យស បញ្ញា​រិ​ទ្ធ​ដើរ​យកលុយ គ្រប់​ទីកន្លែង ធ្វើអោយ ឈ្មួញ​អ្នកប្រព្រឹត្ត​បទ​លើ្ម​ស​ខ្លាច រអា​យ៉ាងខ្លាំង ពុំ​ហ៊ាន​ចេញមុខ​មក​តវ៉ា​សុខចិត្ត​ប្រគល់​លុយ​ទាំង​បង្ខំចិត្ត ដោយ​ខ្លួន​រកបាន​ដោយ​កំលាំង​ញើស​ឈាម ៕
ប៊ុន រិទ្ធី​Image42Image38