មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តដឹកឈើជន្លង់ម្រេច ចំនួនបីគ្រឿងនៅស្រុកស្នួល

0

ក្រចេះ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកស្នួលសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្ត ចាប់បង្ក្រាបរថយន្តដឹកឈើជន្លង់ ម្រេច បានចំនួនបីគ្រឿង នៅគោលដៅចំនូនពីផ្សេងគ្នាកាលពីយប់ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៥ ។បើតាមមន្ត្រីរដ្ឋបានព្រៃឈើមួយរូបបានបញ្ជាក់ថាfh រថយន្តដឹកឈើជន្លង់ម្រេចទាំងបីគ្រឿងខាងលើនេះ គឺជាកម្មសិទ្ឋរបស់លោក ថៅកែ ពក (ហៅពក ការាស់សាំងកន្ទួត ) ហើយរថយន្តទាំងនេះត្រូវបានសមត្ថកិច្ចធ្វើការប្រម៉ាញ តាំងពីចំណុចស្ពានឆ្លូង រហូតទៅដល់ ចំណុចឃុំឃ្សឹមទើបចាប់ឃាត់បានចំនួន២គ្រឿង និងមួយគ្រឿងទៀតចាប់បាន នៅឯស្រុកស្នួល ។ លោក គង់ សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម បានអោយដឹងថា នៅក្នុងការចាប់បង្ក្រាបរថយន្តខាងលើនេះ គឺរថយន្តដឹកឈើជន្លង់ម្រេចរបស់ឈ្មួញ បានបើកខោកនិង(កៀរ) រថយន្តរបស់សមត្ថកិច្ចចំនួន២គ្រឿងបណ្តាលអោយខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ហើយរថយន្តដឹកឈើនោះបានរេធ្លាក់ជង្ហុក ទៅមុខលេងរួច រីឯអ្នកបើកបរក៍បានរត់គេចខ្លួនបាត់ ។fgh លោកនាយសង្កាត់ បន្តរថា រថយន្តពីគ្រឿងនាំយកទៅរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម និងមួយគ្រឿងទៀតរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល និងកសាងសំណុំរឿងដើម្បីរងចាំម្ចាស់ចូលខ្លួនមកធ្វើការផាកពិន័យតាមនិតិវិធីច្បាប់ ។ប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថា ក្រៅពីរបរដឹកជញ្ជូនឈើជន្លង់ម្រេច តាមរថយន្តសាំងយ៉ុង មេឈ្មួញដ៍ល្បីឈ្មោះម្នាក់ បច្ចុប្បន្ន មានម៉ាស៊ីនត្រង់ស៊ីន័រ ជាច្រើនគ្រឿង ជួលអោយប្រជាពលរដ្ឋចូលទៅអារឈើនៅក្នុងព្រៃអភិរក្សដែនជំរកសត្វព្រៃព្នំព្រិច ស្ថិតក្នុងខេត្តមណ្ឌលគីរី ហើយបានដឹកចេញ តាមច្រកផ្លូវលំអមភ្នំព្រិច ស្ថិតក្នុងឃុំឃ្សឹមស្រុកស្នួលខេត្តក្រចេះក៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន។ds