​នគរបាល​និង​អាវុធហត្ថ​បន្ត​ជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​អៀ​ត​ឈុន​ហៃ​អធិការរង​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​១៥​នាក់​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក​ចំនួន​៥​នាក់​បាន​ចុះទៅ​ជួយ​ជួសជុល​និង​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​ក្រោយពី​ទទួលរង​នូវ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​ភូមិ​កក់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។​លោក​អៀ​ត​ឈុន​ហៃ​បាន​ឲ្យ​ដឹងថា​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិក​ក់បាន​ជួប​គ្រោះធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​កាលពី​យប់​ថ្ងៃទី​៩​ខែមិថុនា ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងខ្លាំង​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​ក្រោយ​ទទួល​ព័ត៌មាន​នៃ​គ្រោះធម្មជាតិ​មួយ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ត​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ចុះទៅ​ជួយ​ជួសជុល​ភ្លាម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មា​នទី​ជំរក​ឡើងវិញ​។​សូមបញ្ជាក់ថា​នៅ​ខេត្តបន្ទាយមានជ័យ​នៅពេល​ដែលimageមាន​គ្រោះ​ធម្មជាត កើតឡើង ដែល​នាំ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​នោះ​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ​កម្លាំងយោធា​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បានរួម​សហការគ្នា​យ៉ាង​ជិតស្និត​ចុះទៅ​ជួយ​សាង​សង់ផ្ទះ ប្រជាពលរដ្ឋ ឡើងវិញ​ភ្លាមៗ​ផងដែរ​ព្រមទាំង​បាន​នាំយក​អំណោយ ទៅ​ចែកជូន​ដល់​ពួកគេ​ផងដែរ​៕image (2) image (1)