លោក​ហ​ស្សសី​ុ​ផា​ដឹកនាំ​ក្រុមការងារ​យក​ស័ង្កសី ទៅ​ជួយ​ប្រក​ដំបូល អាគារ​សិក្សា​នៅ ស្រុក​ថ្មពួក ក្រោយ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​ហង្ស​សី​ុ​ផា​តំណាង​ឲ្យ​លោក​កែ​គីម​យ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ស័ង្កសី ចំនួន​៣២៥​សន្លឹក​ទៅ​ប្រគល់ជូន​លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ នៅ​ស្រុក​ថ្មពួក ដើម្បី​យកទៅ​ប្រក​ដំបូល ឡើងវិញ សម្រាប់​ឲ្យ​កូនសិស្ស បាន​ចូលរៀន បន្ទាប់ពីអាគារ​សិក្សា រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នាពេល​កន្លងទៅ​នៅ​ល្ងាច​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៥​។​ក្រុមការងារ​ចុះទៅពិនិត្យ​ស្ថានភាព​សាលា​ដែល​រងគ្រោះ​ដោយសារ គ្រោះថ្នាក់​ធម្មជាតិ​មួយ​នេះ​ដឹកនាំ​ដោយ​លោក​ហង្ស ស៊ីផា​តំណាង​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក លី សារី ប្រធាន​មន្ទីរ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ថ្នាក់ដឹកនាំ មួយចំនួនទៀត​។​លោក​ហង្ស​សី​ុ​ផា​បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​គ្រោះធម្មជាតិ​រហូត​បំផ្លាញ​សាលារៀន​មួយ​ខ្នង​នោះ​ដែល​ធ្វើ​ឲ្យ​បើ​ង​ដំបូល​ដែល​មិនអាច​ឲ្យ​កូនសិស្ស​រៀន​បន្តទៀត​បា​ន​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន បាន​ចាត់​ឲ្យ​ឧកញ៉ា ហង្ស​ស៊ីផា​នាំយក​ស័ង្កសី​ទៅ​ប្រក​ជាបន្ទាន់ ទើប​ក្រុមការងារ​នៅថ្ងៃនេះ​នាំយកមក​ប្រគល់ជូន​ថ្នាក់ដឹកនាំ​សាលា​និង​អាជ្ញាធរ​មូលដ្ឋាន​តែម្តង​។​ក្រោយ​បញ្ចប់​ការប្រគល់​ស័ង្កសី ជូន​ថ្នាក់ដឹកនាំ​សាលា​ខាងលើ​រួចមក​ក្រុមការងារ​បាន​បន្តដំណើ​រ​ចុះទៅ​ពិនិត្យមើល​សា​សា​រៀន​មួយ​ខ្នង​ដែលមាន​៥​បន្ទប់​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​រង​ការខូចខាត​ផងដែរ​ដោយសារ​ខ្យល់​កន្ត្រាក់​ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​បាន​ចាត់ចែង​ឲ្យ​ក្រុមការងារ​នាំយក​ស័ង្កសី​ទៅ​ប្រក​ហើយ​ការងារ​នេះ​ត្រូវបាន​លោក លី សារី ជា​អ្នកដឹកនាំ​នៃ​ការជួសជុល​ដោយ​ត្រូវការ​ប្រក​ឆ្អឹង​ដែក​ផងដែរ​។ បន្ទាប់មក​ក្រុមការងារ​ទាំងអស់​ត្រូវ​បាន​បន្តដំណើរ​ចុះទៅ​ពិនិត្យមើល​ប្រាសាទ​image (1)មួយកន្លែង​នៅ​តំបន់​នោះ​ដោយ​រៀបចំ​សាងសង់​ទីសក្ការៈ​បូជា​ដែលមាន​ទំហំ​៦​គុណ​៨​ម៉ែត្រ​មួយ​នេះ​ទុក​ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​គោរពបូជា​។​សម្រាប់​ការជួយ​ធ្វើការ​សាងសង់​បូករួម​ទាំង​ការ​ក្រាល​កូរ៉ូឡា​សម្រាប់​ធ្វើជា​សួនច្បារ​ផង​នោះ​សម្រាប់​ទុក​ហាត់ប្រាណ​គឺ​បានការ​ជួយឧបត្ថម្ភ​ពី​លោក​កែ​គីម​យ៉ាន​។​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន​និង​លោកគ្រូ អ្នកគ្រូ​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គីម​យ៉ាន​ព្រមទាំង​ក្រុមការងារ​ទាំងអស់​ដែល​បាន​ជួយ​អន្តរាគមន៍​ភ្លាមៗ​ជូន​ពួកគាត់​ហើយ​អាច​ឲ្យ​ក្មេងៗ​អាច​រៀនសូត្រ​ឡើងវិញ​ផងដែរ​៕image image (2)