ផ្ទុះ​ការតវ៉ា​ទាំង​ព្រឹក​នៅមុខ​សាលាក្រុង​ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ​ម៏​រឿង​ផលប៉ះពាល់​លំនៅដ្ឋាន​និង​សំណង់​ផ្សេងៗ​របស់​ពលរដ្ឋ​៥០​គ្រួសារ​

0

​ក្រុង​ប៉ោយប៉ែត​
​ពលរដ្ឋ​៥០​គ្រួសារ​ផ្ទុះ​ការតវ៉ា​សុំអោយ​ចៅហ្វាយក្រុង​ជួយ​រក​យុ​ត្តិ​ធ​ម៏​អោយ​ពួកខ្លួន​ទាក់ទិន​និង​ថវិការ​ជា​សំណង​អោយ​រុះរើ​លំនៅដ្ឋាន​ពី​ចំណុច​ផ្លូវ​រថភ្លើង​ទៅកាន់​ទីតាំង​ថ្មី​និង​ទាមទា​
​អោយ​គ​ណះ​កម្ម​ការ​ផ្លូវ​រថភ្លើង ដោះស្រាយ​ដី​លំនៅដ្ឋាន​ថ្មី​អោយ​ពួកគាត់​បាន​ស្មើរៗ​
​គ្នា​ផង​។​
​ករណី​ផ្ទុះ​ការតវ៉ា​នោះ​គឺ​កើត​មាននៅ​ម៉ោង​៧ ៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលាក្រុង​ប៉ោយប៉ែត​តែម្តង​ដែល​ពលរដ្ឋ​៥០​គ្រួសារ​នោះ​គឺ​រស់​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល​ក្រុង​និង​ខេត្ត​ខាងលើ​នោះ​ប៉ុន្តែ​ការ​ឈរ​ទាមទារ​នៅមុខ​សាលាក្រុង​នោះ​១​គេ​មិនឃើញ​មាន​ចៅហ្វាយក្រុង​ចេញមុខ​ដោះស្រាយ​ទេ​រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃខែ​ដ៏​ដែល​ទើប​ពួកគាត់​ព្រម​បំបែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​តែម្តងទៅ​។​
​តាម​ការលើកឡើង​រប​ស់​ក្រុម​តវ៉ា​ខាងលើ​នោះ បាន​បញ្ជាក់ថា ពួកគាត់​បានរស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​តាំងពី​យូ​ណាស់​មកហើយ ក្រោយមក​ក៏មាន​ក់គ​ណះ​កម្ម​ការ​អន្តរក្រសួង​និង​អនុគ​ណះ​កម្ម​ការ​ខេត្តបន្ទាយមានជ័យ​
​បាន​ចុះ​ដោះស្រាយ​ផលប៉ះពាល់​និង​ជូន​ប្រាក់​ឧបត្ថម​ផ្ទះសម្បែង​ដីធ្លី​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​
​ជូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ក្នុង​គំរោង​ស្ថាបនា​ផ្លូវដែក​កម្ពុជា​សង្ហ​បូរី (​គុន​មិញ​)​ពួកគាត់​
​បានលើកឡើង​ទៀតថា គំរោង​ទាំងអស់នោះ​គឺ​ពួកគាត់​មិន​ថា​អ្វី​នោះទេ អោយតែ​មានការ​ដោះស្រាយ​យុ​ត្តិ​ធ​ម៏​ជូន​ពួកគាត់​គឺ​ពួកគាត់​ទទួលបាន​ដោយ​ក្តី​រីករាយ​ចុះ​
​ហេតុអ្វី​មកដល់ពេលនេះ មាន​ពលរដ្ឋ​ខ្លះ​គ្មាន​ឈ្មោះ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ផង​បានជា​អ្នក​ទាំងនោះ​មាន​លុយ​ឧបត្ថម​ហើយ​បាន​ទាំង​បាន​ដីធ្លី​ធ្វើ​លំនៅដ្ឋាន​ទៀតផង អ្នក​តវ៉ា​ទាំង​នោះបាន​បន្តទៀតថា មាន​ពួកគាត់​ចំនួន​៥០​គ្រួសារ​ខ្លះ​គ្មាន​លុយ​ឧបត្ថម​គ្រប់គ្រាន់​ដល់​ការប៉ះពាល់ ខ្លះទៀត​ត្រូវបាន​គេ​អោយ​ដី​តែ​វា​មិន​គ្រប់គ្រាន់​ទៅតាម​ការកំណត់​ដូច​បាន​ឯកភាពគ្នា​ដូច​មុន​ឡើយ​ចំណុច​បែបនេះហើយ​ទើប​ពួកគាត់​លើកគ្នា​មក​តវ៉ា​ទាមទារ​សុំអោយ​ចៅហ្វាយក្រុង​និង​ក្រុម​គ​ណះ​កម្ម​ការ​អន្តរក្រសួង ចេញមុខ​មក​ដោះស្រាយ​ជាមួយ​ពួកគាត់​ផ្ទាល់​តែម្តង​តែ​សំណាងអាក្រក់​គឺ​លោក​ចៅហ្វាយក្រុង​មិន​នៅ ដោយ​រវល់​ទៅ​ក្រុង​បាងកក​ប្រទេស​ថៃ​បាត់​ហើយ ហើយ​ពលរដ្ឋ​ទាំង​នោះបាន​បន្តទៀត​ថាបើ​ចៅហ្វាយក្រុង​មិន​ចេញមុខ​ដោះស្រាយ​ជូន​ពួកគាត់​ទេនោះ ពួក​គាត​និង​លើកគ្នា​ទៅដល់​រដ្ឋសភា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ជាមិនខាន​ឡើយ​។​IMG-20150611-WA0018
​លោក​មែន​សោ​ភ​ណ័ អភិបាលរងក្រុង​ប៉ោយប៉ែត បាន​ចេញមុខ​ដោះស្រាយ​ជំនួស​ចៅហ្វាយក្រុង​របស់ខ្លួន​ជូន​ពលរដ្ឋ​ថា លោក​សុំអោយ​ប្រជាពលរដ្ឋ​ធ្វើសំណើរ​អោយបាន​ត្រឹមត្រូវ​ថា​តើ​អ្នកណា​ខ្វះខាត​អី​ពិត​ប្រា​ដក​ហើយ​ចង់​បានន​អ្វី​អោយ​ពិត​ប្រា​ដក ដាក់​មក​សាលាក្រុង​ពេលណា​លោក​អភិបាល​មកដល់​
​គ​ណះ​កម្ម​ការ​របស់​ក្រុង​និង​ខេត្ត​បាន​ចុះទៅ​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាមិនខាន​ដើម្បី​ដោះ​សហ​រាយ​អ្វីដែល​បងប្អូន​ចង់បាន ខ​ណះ​ពេលនេះ​លោក​អភិបាលក្រុង​ជាប់​មាន​ធុ​រះ​ទៅ​ក្រុង​បាងកក​ពេល​គាត់​ត្រលប់​មកវិញ​លោក​និង​យក​សំណូមពរ​នេះ​ដើម្បី​សុំ​ការឯកភាព​ចាត់វិធានការ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តែម្តង​។​  IMG-20150611-WA0015 IMG-20150611-WA0010 IMG-20150611-WA0009