អាជ្ញាធ​ទេសច​ក្រុងរ​សៀមរាប​អស​ត្ថ​ភាព​ចំពោះ​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់

0

​ខេត្តសៀមរាប​៖​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​សៀមរាប​អស​ត្ថ​ភាព ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​បានជា​សកម្មភាព​លក់ដូ​រ​អាណាធិប្បតេយ្យ នៅតាម​ដងផ្លូវ និង​ការចត​យាន្ត​យន្ត​គ្រប់​ប្រភេទ​គ្មាន​សណ្តាប់ ដែលជា​តំបន់​ប៉ូល​ទេសចរ​មួយ​នេះ ត្រូវបាន​គេ​ឃើញថា​មាន​ភាព​ធូរ​ឡុង​image-16c6677f344dfdc82c401410535af2012f6b2c6f5e7892767f304072c51fee96-V(1)នៅឡើយ ដោយ​គេ​ដាក់​ការសង្ស័យថា មានការ​បង់លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ទៅ​ឲ្យ​ថ្នាក់លើ​ជាការ​មិន​ចុះបង្ក្រាប​។​
ប្រភពពី​ពលរដ្ឋ​ម្នាក់ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ​ធំថ្មី បាន​ប្រាប់​កោះសន្តិភាព​ថា ជា​រៀងរាល់ថ្ងៃ​គាត់​ឃើញ​ការចត​ម៉ូតូ​ឬ​ឡាន​នៅតាម​ដងផ្លូវ​មុខ​ផ្សារលើ​និង​ក្បែរ​ផ្សារ​ចាស់​និង​ផ្សារ​សាមគ្គី​នេះ មាន​សភាព​កកស្ទះ​ចរាចរ​រាល់ថ្ងៃ​មិនដែល​ខាន​មួយថ្ងៃ​ណា​ឡើយ​។​ប្រភព​បន្តថា ការដាក់​ម៉ូតូ​ឬ​ឡាន​ពាសវាល​ពាសកាល​នេះហើយ​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរ ដូច​ជាមាន​គណប្រតិភូ​មក​ប្រជុំ​ក្នុង​តំបន់​ទេសចរ​មួយ​នេះ ។​ចំណែក​ម្ចាស់ផ្ទះ​នៅតាម​ផ្លូវ​ក៏​ដាក់​លយ​ចូលមក​ផ្លូវ​សា​ធា​រណះ​ទៀត​។​ប្រភព​បន្ថែមថា ឮថា​ម្ចាស់ផ្ទះ​ដែល​នៅជាប់​ផ្លូវ​ទាំង​នោះបាន​បង់លុយ​ប្រចាំខែ​ឲ្យ​ទៅខាង​នគរបាល​សណ្តាប់ធ្នាប់​ក្រុង និង​សណ្តាប់ធ្នាប់​ខេត្ត អស់​ទៅហើយ​ទើប​ជា​រៀងរាល់ថ្ងៃ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ណាមួយ​ចុះបង្ក្រាប​ម្តងណា​ឡើយ ដោយ​ឃើញតែ​ដេញ​ត្រី​ឲ្យ​ចូលក្នុង​ស៊ង​តែប៉ុណ្ណោះ​។​រីឯ​បុរស​ម្នាក់​ជា​អ្នក​បើកឡាន​ដឹក​ភ្ញៀវទេសចរ បាន​ប្រាប់ថា រាល់ថ្ងៃ​គាត់​មានការ​ពិបាក​ក្នុង​ការធ្វើ​បើកបរ​ជូន​ដំណើរ​ភ្ញៀវ​ខ្លាំងណាស់​ព្រោះ​អី​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ គ្មាន​គិតគូរ​ពី​រឿង​សណ្តាប់ធ្នាប់​សោះឡើយ ឲ្យ​តែ​ពួកគេ​បាន​កន្លែង​លក់​។​លោក​បន្តថា រឿង​ទាំងនេះ​ខាង​ថ្នាក់លើ​គួរតែ​ចុះ​រឹតបន្តឹង​ថែមទៀត ព្រោះ​ក្នុងនាម​អាជ្ញាធរ មិនគួរ​នាំគ្នា​ទៅ​ប្រឡូកប្រឡាក់​ជាមួយនិង​លុយ​ខុសច្បាប់​សោះឡើយ​។​
ជុំវិញ​ករណី​នេះដែរ លោក​សូ ប្លា​តុង​អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណីនេះ​លោក​បានស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​សហការគ្នា​ឲ្យ​បានល្អ ដោយមាន ប៉ូលិសចរាចរ ប៉ូលិស​សណ្តាប់ធ្នាប់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទើប​អាចធ្វើ​ការងារ​នេះ​ប្រកបដោយ​ជោគជ័យ​។​លោក​បន្តថា ចំពោះ​អ្នកណាម្នាក់​ទៅ​ទទួល​លុយ​ពី​អ្នកលក់ដូរ​ទាំងនោះ លោក​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ។​20150603_140418(1)
ទាក់ទិន​ទៅនឹង​ករណី​ខាងលើ​នេះដែរ លោក​វរសេនីយទោ កែវ​រក្សា ប្រធានការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​នៃ​ស្នងការ​ខេត្តសៀមរាប មិនអាច សុំ​ការពន្យល់​ពី​លោក​បានទេ​នៅ​រសៀល​ថ្ងៃទី​១១​ខែមិថុនា​នេះ ដោយ​ទូរស័ព្ទ​របស់លោក​នៅក្រៅ​តំបន់​សេវា​។​
ទោះជា​យ៉ាងនេះ​ក្តី​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ស្នើ​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាល​
​នៃ​គណៈ​អភិបាលខេត្ត​គួរ​ចាត់ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ទេសចរ​សៀមរាប​នេះ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ ជាពិសេស​ត្រួតពិនិត្យ ព្រមទាំង​ដុះក្អែល​មន្ត្រី​ខិលខូច​មួយចំនួន​ដែល ធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​ក្នុងសង្គម​មានការ​ធ្លាក់​ចុះ​ដោយសារ​បុគ្គល​មួយចំនួន​តូច​ផងដែរ​៕​ដោយ ឧ​ត្ត​ម​