សុំ​លុយ​ប្រពន្ធ​2​ម៉ឺន​រៀល​យកទៅ​លេងបៀរ មិនបាន​ប្រើ​អំពើ​ហឹ​ង្សា​វាយ​បែក​មុខមាត់​

0

បន្ទាយ​មាន​ជ័​យះ​អាវុធ​ហ​ត្ត​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ម្នាក់​តាម​ពាក្យបណ្តឹង​ប្រពន្ធ​ដែល​ខ្លួន​រងគ្រោះ​របួស​ពេញ​ខ្លួន​ដោយសារតែ​ប្តី​សុំ​លុយ​ទៅ​លេងបៀ​ពីរ​មី​ុ​ន​រៀល​មិនអោយ​។​
លោក ព្រហ្ម ផេង​ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​អាវុធ​ហ​ត្ត​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​ការដែល​សមត្ថកិច្ច​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​នុ​រស​ជា​ប្តី​ឈ្មោះ ស្រ៊ុ​ម វ​ពុធ អាយុ​24​ឆ្នាំ​កាលពី​ថ្ងៃទី​10 ខែ មិថុនា ឆ្នាំ 2015​កន្លងទៅនេះ​គឺ​យោងតាម​ពា​ក្ស​បណ្ដឹង​របស់​ជនរ​ង្គ្រោះ​ឈ្មោះ ផន សាន្ត ជា​ប្រពន្ធ អាយុ 35​ឆ្នាំ រស់នៅ​ភូមិ សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី​ករណី​អំពើហិង្សា​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី 9 មិថុនា ឆ្នាំ 2015 វេលា​ម៉ោង​21 និង​00​នាទី នៅ​នឹង​ផ្ទះ​ខ​ណះ​គាត់​កំពុង​ដេក​នៅក្នុង​ផ្ទះ ប្ដី​របស់គាត់​បានមក​ដល់ផ្ទះ​ហើយ​ហៅ​គាត់​សុំ​លុយ​ចំនួន​2​ម៉ឺន​រៀល​យកទៅ​លេងបៀរ តែ​គាត់​មិន​ព្រម2អោយ​ពេលនោះ​ជនសង្ស័យ​បាន​យក​ដង​អំបោស​វាយ​ទៅលើ​ដងខ្លួន​របស់គាត់​មួយដង​អំបោស បន្ទាប់មក​ជនសង្ស័យ​បាន​យក​ធុង​ជ័រ​សំរាប់​ដងទឹក​វាយ​ផ្ទប់​ទៅលើ​មុខ​របស់គាត់​មួយ​ធុង​ទឹក​បណ្ដាលអោយ​បែក​ឈាម​រងរបួស​ធ្ងន់​។​ជនរ​ង្គ្រោះ​បាន​បន្តទៀតថា ចាប់តាំងពី​គាត់​រៀបការ​ជាមួយ​ប្ដី​របស់គាត់​មក​ប្ដី​របស់គាត់​តែងតែ​ប្រើ​អំពើហិង្សា​វាយតប់​មកលើ​រូបគាត់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រើប្រាស់​ដង​អំបោស​និង​ធុង​ជ័រ​វាយ​ទៅលើ​ជនរ​ង្គ្រោះ​ជា​ប្រពន្ធ​បណ្ដាលអោយ​រងរបួស​ពិត​ប្រាកដ​មែន​។​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិ​ច្បាប់​៕​ ប៊ុន​ វាសនា4