មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម​

0

បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី 12-6-15 ក្នុង​សាល​មហោស្រព​7​មករា នា​ក្រុង​បាត់ដំបង មានការ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា សុ​ី​ម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​8-6-15image (3) វេលា​ម៉ោង​3,45​នាទី​រសៀល ក្នុង​ជន្មាយុ​83​ឆ្នាំ ដោយ​រោគាពាធ​។​
នៅក្នុង​ពិធី​នេះ​ផងដែរ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​របស់លោក ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ និង សិស្សានុសិស្ស សរុប​ប្រមាណ​ជិត​មួយ​ពាន់​នាក់​។​
ស្ថិតក្នុង​ភាព​ដ៏​សែន​សោកសង្រេង​នេះ​លោក អ៊ុយ រី អភិបាលរង​ខេត្ត​បាន​ឡើង​អាន​
នូវ​សារ​រំលែក​ទុក្ខ​របស់​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ឆ្លើយតប​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា សុ​ី​ម ដែល​សម្តេច​បាន​លះបង់​នូវ​កំលាំងកាយ កំលាំងចិត្ត ព្រមទាំង​អាយុជីវិត​ដើម្បី​បុព្វហេតុ​ប្រទេសជាតិ និង​មាតុភូមិ​កម្ពុជា ដោយ​សម្តេច​បាន​បន្សល់​ទុក​នូវ​ស្នាដៃយ៉ាង​ធំធេង សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​image (1)
នាឱកាស​នោះដែរ លោក​អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ឡើង​អាន​នូវ​ជីវ​ប្រ​វត្ត​របស់​
សម្តេច ជា ស៊ី​ម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ ដើម្បី​ផ្តួល​នូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​របប​វាលពិឃាត​ពោរពេញ​ដោយ​ភ្នំ​ឆ្អឹង និង​សមុទ្រ​ឈាម និង​ធ្វើអោយ​ប្រជារាស្ត្រ​ខ្មែរ​ស្លាប់​អស់​ជាង​3​លាន​នាក់​។​
ក្រោម​ការដឹកនាំ​ចលនា​តស៊ូ​របស់​សម្តេច​ទើប​នៅ​ថ្ងៃទី​2 ខែធ្នូ ឆ្នាំ​1978 រណសិរ្ស​សាមគ្គី​
សង្គ្រោះ​ជាតិ ត្រូវបាន​បង្កើតឡើង ព្រមទាំង​បាន​វាយ​ផ្តួលរំលំ​របប​នូវ​របប​វាលពិឃាត​ដោយ​ទទួលបាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​នា​ថ្ងៃ​7 ខែមករា ឆ្នាំ​1979​។​ឆ្លង​តាមរយ​:​នៃ​ការតស៊ូ​នេះដែរ កម្ពុជា​ត្រូវបាន​ប្រែ​មុខមាត់​ទៅជា​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ជឿនលឿន​ជាទីបំផុត ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ទាំង​3​។​ក្នុង​រយ​:​ពេល​ជាង​30​ឆ្នាំ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​ជា ស៊ី​ម ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មានការ​រីកចំរើន​គួរអោយកត់សំគាល់ នៅ​ទីបំផុត​សម្តេច​ក៏បាន​ទទួលមរណភាព ក្រោម​ការគោរព និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិនអាច​បំភ្លេចបាន​។image
ជា​ចុងក្រោយ​ទាំង​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​
ទាំងអស់​បាន​បំពាក់​កម្រងផ្កា​ដល់​សម្តេច ទុកជា​ការ គោរព​និង​ដឹងគុណ​ដោយ​ចងចាំ​ជានិច្ច​នៅក្នុង​ក្រអៅបេះដូង​ជា​រៀងរហូត​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ​៕