មន្ត្រីរាជការ​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម ក្នុង​ភាព​ក្តុកក្តួល​និង​ក្រៀមក្រំ​បំផុត​

0

​ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត មាន​រៀបចំ​ធ្វើ​ពិធីរាប់បាត្រ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល ជូន​ដួង​វិញ្ញាណក្ខន្ធ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភាជាតិ និង​ជា​ប្រធាន​គណៈបក្សdownload (4)​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ឯកឧត្តម កើត សុធា ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ​តាម​មន្ទីរ​សា្ថ​ប័នរ​ដ្ឋ អង្គភាព​ជុំវិញ​ខេត្ត និង​ឥស្សរជន​សំខាន់ៗ​យ៉ាងច្រើន​កុះករ ។
​សូមបញ្ជាក់ថា​៖ សម្តេច​អគ្គ​មហាពោធិ​សាល​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា និង​ជា​អតីត​ប្រធានព្រឹទ្ធសភា បានទទួល​មរណភាព កាលពី​ថ្ងៃ​ច័ន្ទ ៧​រោច ខែជេស្ឋ ឆ្នាំមមែ សប្តស័ក ព​.​ស​. ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ និង ៤៥ នាទី ក្នុង​ជន្មាយុ ៨៣ ឆ្នាំ ដោយ​រោគាពាធ ។ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មួយជីវិត​របស់​សម្តេច បាន​លះបង់​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុងការ​តស៊ូ​រំដោះជាតិ មាតុភូមិ ពិសេស​ការតស៊ូ​រំដោះប្រទេស​ជាតិ​ឲ្យ​រួច​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម នា​ឆ្នាំ​១៩៧៩ និង​បន្ត​ចូលរួម​ដឹកនាំ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​រុងរឿង​ដូច​បច្ចុប្បន្ននេះ​។​

?????????????
?????????????

​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទូទាំង ខេត្ត​ប៉ៃលិន មានការ​សោកស្តាយ អាឡោះអាល័យ​ជា​អនេក ចំពោះ​ការបាត់បង់​វីរជន​តស៊ូ​រំដោះទឹកដី​កម្ពុជា​ចេញពី​របប​សង្គ្រាម កសាង​ប្រទេសជាតិ​ពី​បាត​ដៃទទេ រហូត​ទទួលបាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន​។ ចំពោះ​ការ​លាចាក​លោក របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម គឺជា​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រួប ព្រោះ​សម្តេច​មានគុណ​បំណាក់​ដ៏​មហា​ធំធេង​បំផុត ក្នុងការ​រំដោះទឹកដី ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​រាប់លាន​នាក់ ចេញពី​របប​បន​ប្រល័យពូជសាសន៍​ប៉ុល ពត​។​

?????????????
?????????????

​ដោយសារ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​ធម្ម​ពោធិ​សាល​ជា ស៊ីម ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានចេញ​សារាចរ​ណែនាំ ចុះ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ កន្លងមក ថា​៖ ប្រកាស​យក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ហើយ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវ​ត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​មួយ​ភាគបី​នៃ​ដងទង់​ជាតិ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ,​ចំពោះ​គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសំដែង និង​ការចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ នេះ ៕

?????????????
?????????????
?????????????
?????????????