ទម្លាយ​បញ្ជី​ Taylor Swift ស្វែងរកមិត្តប្រុស​ដែលមានលក្ខណៈតឹងរឹង​

បញ្ជី ដែល តារាចម្រៀង Taylor Swift ត្រូវការប្រុស​ល្អ​ឥត​ខ្ជោះ​ត្រូវបានប្រកាស​។​បើតាមប្រភពព័ត៌មានកន្សាន្តបរទេសនានា បានចុះផ្សាយ ឲ្យដឹងថា តារាចម្រៀង Taylor Swift បានបង្កើតបញ្ជី​មួយដែលមានលក្ខណ​ដ៏តឹងរឹង ដើម្បីស្វែងរកបុរសម្នាក់ដែល​ល្អឥតខ្ជោះ​សម្រាប់នាង ។ បើតាមប្រភពព័ត៌មាន​បានឲ្យដឹងថា "នាងចង់ស្វែងរកមិត្តប្រុសថ្មី ប៉ុន្តែនាងមិនចង់បានមិត្តប្រុសដែលមានលក្ខណៈធម្មតាឡើយ នោះគឺជាមិត្តប្រុសដែលមានលក្ខណៈល្អឥត​ខ្ជោះ​" ។ លក្ខណដែលនាងបានកំណត់នោះ គឺ​មិត្តប្រុសរបស់នាង ត្រូវតែ មាន​រចនាបទ ឬស្ទីលតាមអ្នកកាម៉េរ៉ាមេន ហើយអាចនិយាយ​យ៉ាងហោចណាស់ពីរភាសា និងជាបុរសដែលស្រលាញ់គ្រួសារផងដែរ​។​ taylor-swift-sexy ប្រភពបានបន្ថែមទៀតថា នៅមានលក្ខណសាមញ្ញ​មួយទៀត នោះគឺនាង​ចង់បាន មិត្តប្រុស ដែលយ៉ាងហោចណាស់មាន ប្អូនស្រីម្នាក់ ព្រោះនាងគិតថា ​គាត់នឹងអាចយល់ដឹងចិត្តមនុស្សស្រី ជាងមាន​ប្អូនប្រុស​។​ម្យ៉ាងវិញទៀត ត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងឪពុកម្តាយ ជាពិសេសម្តាយតែម្តង ប៉ុន្តែមិនមែនគោរពតែម្តាយ​តែប៉ុណ្ណោះទេ​។ ទន្ទឹមជាមួយនឹងគ្នានេះដែរ មិត្តភក្តិរបស់នាង Taylor Swift ក៏បានស្ងប់ស្ងែង​ជាមួយនឹងបញ្ជីរើសមិត្តប្រុសដ៏ចម្លែករបស់នាង ហើយពួកគេក៏មិនបានគិតថាវាជាបញ្ជីត្រឹមត្រូវក្នុងការស្វែងរកមិត្តប្រុសថ្មីរបស់នាង Taylor Swift ឡើយ​។​ ប្រភពមួយផ្សេ​ងទៀតបាននិយាយថា "បញ្ជី​លម្អីតពេកហើយ ដើម្បីឲ្យខ្លួនមាន​ភាពសុខស្រួល តែនាងគួរតែ​បញ្ឈប់លក់តម្លៃរបស់ខ្លួនទៅ​" ។​ បុរស​ដែលស្ថិតនៅ​ជាបេក្ខភាព របស់នាង គឺតារាសម្តែង Michael Fassbender វ័យ ៣៧ ឆ្នាំ ដែលមាន​អាយុ បង​ នាង អាយុ បង​នាង Taylor Swift រហូតដល់ ១៣ ឆ្នាំ ។ ចំណុចដែល​ធ្វើ​ឲ្យ Michael Fassbender ជាប់ក្នុងបញ្ជីតារាចម្រៀងស្រីល្មោភកាមខាងលើ ដោយសារតែគាត់​អាចនិយាយភាសា​អង់គ្លេស និង អាល្លឺម៉ង់ ។ តួប្រុសក្នុងរឿង X-Men: First Clas ដូចជាមានប្អូនស្រីឈ្មោះ Catherine និងជាមនុស្សដែលមានទំនាក់ទនង​ល្អជាមួយនង ឪពុកម្តាយ​។​ img_201404162254253876 តារាសម្តែង Bradley Cooper ជាតារាសម្តែង​ ដែល​ចេះ ភាសា បារាំងយ៉ាងស្ទាត់ជំនាញ់ និងអង់គ្លេស ហើយមានប្អូនស្រីឈ្មោះ Holly និងជាមនុស្សដែលយកចិត្តដាក់លើឪពុកម្តាយ​៕ img_201404162256208332